ជាប់គុកបានសម្រេច…សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយឡើងលើផ្ទះលួចលុយរបស់ប្រជាពលរដ្ឋ

ជាប់គុកបានសម្រេច...សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយឡើងលើផ្ទះលួចលុយរបស់ប្រជាពលរដ្ឋ

កណ្តាល៖ កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកមុខកំពូល ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួចលុយ របស់ប្រជាពលរដ្ឋ។

សង្ស័យមានឈ្មោះថា ដុំ​ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។  ចំណែកជនរងគ្រោះមានឈ្មោះថា  ជា ហ៊ុន ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុមុខរបរ កម្មកររោងចក្រ ។សំភារៈដែលបានបាត់បងមានរួមមាន៖ ប្រាក់ដុល្លារ ១០០$ , លុយបាត ៦.០០០បាត,​ ប្រាក់រៀល ៣០០.០០០៛។

សភាពនៃរឿងហេតុ កន្លងមកជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពលួចចំនួន០៤លើក មកហើយ ។ លុះមកដល់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង៧និង០០នាទីព្រឹកជនរងគ្រោះបានចេញដំណើរពីផ្ទះ ទៅធ្វើការ ដោយទុកឲ្យកូនៗនៅចាំផ្ទះ ។ លុះដល់វេលាម៉ោង ៧និង១០នាទីយប់ជនរងគ្រោះបានចេញពីធ្វើការមកផ្ទះ ពេលនោះឈ្មោះមីង វ៉ូ បានប្រាប់ជនរងគ្រោះថា គាត់ឃើញឈ្មោះដុំ សំណាង ហៅឆាង(ជនសង្ស័យ)បានឡើងទៅលើផ្ទះ ឮដូច្នេះជនរងគ្រោះបាន ឡើងទៅលើផ្ទះមើលសម្ភារៈនិងទ្រព្យសម្បត្តិ ឃើញនៅក្នុងទូរបាត់បង់ប្រាក់ដូចបានរៀបរាប់ខាងលើ រួចមកជនរងគ្រោះនិងប្តីបានទៅផ្ទះជនសង្ស័យដើម្បីសួរនាំនៅពេលនោះជនសង្ស័យ បានប្រកែក ។ បន្ទាប់មកជនរងគ្រោះបានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយអំពារ នាំជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឡើងលួចប្រាក់របស់ជនរងគ្រោះ ពិតប្រាកដមែន ។ ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងបន្តចាត់ការតាមនីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *