ក្តៅៗៗៗ! ទស្សនាវីដេអូ កញ្ញា ពេជ្រ សូលីកា មកកាន់ការិយាល័យ TVFB ដើម្បីបកស្រាយទាក់ទងនឹងរឿង កញ្ញា ហ្វីយ៉ាតា និងកញ្ញា ប៊េនីយុាំង ត្រូវបានបទល្មើសបច្ចេកវិទ្យាកោះហៅ…(មានវីដេអូ)

ក្តៅៗៗៗ! ទស្សនាវីដេអូ កញ្ញា ពេជ្រ សូលីកា មកកាន់ការិយាល័យ TVFB ដើម្បីបកស្រាយទាក់ទងនឹងរឿង កញ្ញា ហ្វីយ៉ាតា និងកញ្ញា ប៊េនីយុាំង ត្រូវបានបទល្មើសបច្ចេកវិទ្យាកោះហៅ...(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាជ្រាបហើយថា ថៃ នារី​សុជាតា ត្រូវបាន​គេ​ស្គាល់​ថា​ជា​អតីត​ហ្វ្រេស​ស៊ី​ហ្គើ​ល និង ជា​ប្អូនស្រី​របស់លោក ថៃ នរៈ​ពិទូរ្យ ហើយក៏​ជា​កូនស្រី​របស់លោក ថៃ នរៈ​សត្យា និង អ្នកស្រី ងិន ម៉ា​នី​យ៉ាន ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ផងដែរ ។ អ្វីដែល​កត់សម្គាល់​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ​សម្រស់ និង ការតុបតែង​ខ្លួន​រប​ស់ ថៃ នារី​សុជាតា កាន់តែ​ស្រស់ស្អាត​គួរឱ្យ​ក្នាញ់ ។​

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញលិខិត ដោយបានអញ្ជើញឈ្មោះ ថៃ នារីសុជាតា អោយចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ។

ជម្លោះរវាង  ថៃ នារីសុជា និង ពេជ្រ សូលីកា កាន់តែធំឡើង ដោយសារតែកញ្ញា​ បេនី​យុាំងបានឡាយវីដអូនិយាយរៀបរាប់ពីរឿងរ៉ាវទាំងអស់និងថែមទាំងទម្លា យរឿងផ្ទាល់ខ្លួនខ្លះរវៀងខ្លួននិងមិត្តសំឡាញ់ ពេជ្រ សូលីកា មិនត្រឹមតែប៉ុណ្ណោះទេអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះឃើញថាមានអ្នកចូលមើលនៅក្នងការឡាយនោះរាប់លានអ្នក នៅក្នុងការចូលមើលនោះគែដើម្បីទស្សនាការរៀបរាប់របស់ ថៃ នារីសុជាតា ដែលនិយាយពីរឿងរ៉ាវពីមុនរវៀងខ្លួននិងមិត្តសំឡាញ់របស់នាង ពេជ្រ សូលីកា ។

ក្នុងលិខិតអញ្ជើញដែលបង្ហោះឡើង តាមរយៈអង្គភាពសារព័ត៍មាន TVFB ដោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ហៅ ពេជ្រ សូលីកា ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសូមអញ្ចើញឈ្មោះ ថៃ នារីសុជាតា ភេទ ស្រី កើតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៤ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

ទន្ទឹមនឹងនេះដែរ នាថ្ងៃនេះ កញ្ញា ពេជ្រ សូលីកា បានទំនាក់ទំនងមកកាន់ អង្គភាពសារព័ត៍មាន TVFB ដើម្បីសុំធ្វើការបកស្រាយរាល់មន្ទិលរបស់មហាជន ជុំវិញរឿងរ៉ាវខាងលើនេះ ជាមួយនិងលោក សុវណ្ណ រិទ្ធី នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយកញ្ញាបានដាក់ពាក្យបណ្តឹង ទៅខាងក្រសួង និងស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ។

ទស្សនាវីឌេអូខាងក្រោម៖ 

Leave a Reply

Your email address will not be published. Required fields are marked *