មិនសរសើរមិនបាន…នេះគឺជាថ្ងៃទី២ហើយ ដែលលោកពូជនជាតិជប៉ុន គាត់បានមករើសសំរាម យកទៅចោល…មានវិដេអូ

មិនសរសើរមិនបាន...នេះគឺជាថ្ងៃទី២ហើយ ដែលលោកពូជនជាតិជប៉ុន គាត់បានមករើសសំរាម យកទៅចោល...មានវិដេអូ

ជប៉ុនគឺជាប្រទេសមួយដែលមានភាពរីកចម្រើន បើទោះបីជាមានគ្រោះធម្មជាតិ ញឹកញ័រក៏ដោយ ហើយជប៉ុនបានធ្វើជួយដល់កម្ពុជាយើងផងដែរ ។ ដោយឡែកគ្រប់គ្នាពិតជាបានដឹងរួចមកហើយ ពាក់ព័ន្ធនឹងសំរាម។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dii Dii ថា “ព្រឹកមិញនេះអ៊ុំប្រុសម្នាក់មិនដឹងថាគាត់មកពីណាទេ(ជនជាតិ ជប៉ុន) មានភ្ជាប់នូវរទះមួយ រនាស់មួយ អំបោសមួយ ដង្កៀបមួយ នឹងថង់សំរាប់ច្រកសំរាម ដេីរមកសំអាតសំរាមចងឡេីងស្អាតអោយម្ចាស់រោងចក្រនៅជាប់ផ្ទះខ្ញុំ ដំបូងស្មានថាម្ចាស់រោងចក្រធ្វេីខ្លួនឯងតាមពិតមិនមែនសោះ គាត់ជាអ្នកដេីរស្ម័ក្រចិត្តសំអាតតាមដងផ្លូវ ឃេីញបែបនេះហេីយមិនសសេីរមិនបាន។ សូមផ្ដាំដល់អ្នកដែរអត់ខួក្បាលយកសំរាមមកចោលតាមដងផ្លូវមេីលឃេីញចឹងខ្មាស់គេទេ”។

ទន្ទឹមនឹងនេះ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះបន្ថែមទៀតថា “គាត់មកធ្វេីថ្ងៃទី2សំរាមនៅយកមកចោលដដែល ឆ្ងាញ់ត្រង់គាត់ធ្វេីនៅគៀននេះសោះអាម៉ូតូ passapp មកសុីផ្លេអោយគាត់ទៀត មនុស្សអេីយមនុស្ស សុំសសេីរ”។ យ៉ាងណាមិញក៏មានបងប្អូនខ្មែរជាច្រើន បានថ្លែងអំណរគុណដល់ជនជាតិជប៉ុន ដែលបានដើរប្រមូលសំរាម នៅតាមតំបន់នីមួយៗនៅក្នុងភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ ដូចនេះសូមបងប្អូនដែលបោះសំរាមចោល មេត្តាជួយសម្រួលផងទាន កុំចេះតែចោល ផ្តេសផ្តាសអី មិនចេះខ្មាស់អៀនទេអី៕

មានវិដេអូៈ

ប្រភព៖ Dii Dii

Leave a Reply

Your email address will not be published. Required fields are marked *