ស្រុកខ្ញុំគេអត់រវល់នឹងអ្នកទេ…អ្នកនាង ពេជ្រ សោភា បង្ហោះសារទាំងក្តីឈឺចាប់ថា ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ…

ស្រុកខ្ញុំគេអត់រវល់នឹងអ្នកទេ...អ្នកនាង ពេជ្រ សោភា បង្ហោះសារទាំងក្តីឈឺចាប់ថា ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ...

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់អ្នកនាង ពេជ្រ សោភា រួចមកហើយ ដោយអ្នកនាង គឺជាតារាចម្រៀង មួយរូបដ៏ល្បីឈ្មោះនៅកម្ពុជា ។ តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង​ ពេជ្រ សោភា បានបង្ហាញក្តីឈឺចាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ ថា “ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ🥺 សុំទោសដែលខ្ញុំនិយាយពាក្យនេះ”។

ដោយឡែក ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍នៃការឈឺចាប់ថា “ដូនតាយើងបានបន្សល់ឲ្យច្រើនណាស់តែក្មេងជំនាន់ក្រោយមិនចេះថែរក្សាគេអ្នកចំលងគេចំលងបានល្អណាស់ហើយគេក៏ថែរក្សាបានយ៉ាងល្អខ្ញុំមិនបានកាន់ជើងចោរទេតែនិយាយការពិតនិយាយតាមការមើលឃើញតែយើងជាម្ចាស់វិញចាំតែចំលងពីគេមកវិញ😞😞😞ហើយគេខ្វល់តែអ្វីៗដែលពេញនិយមហើយមិនបានថែរក្សាមរតកដែលដូនតាបានទុកឲ្យទេបែរជាគេ(អ្នកចំលង)ជាអ្នកខិតខំថែរក្សាហើយគេនិយាយពេញៗមាត់ថាជារបស់គេវាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងលើសដើម😭😭😭😭”និងមានអ្នកខ្លះថា “មកពីស្រុកយើងនេះសម្បូរអ្នកបំពុល បំផុសបំផុល និងអ្នកវិភាគរឿងអត់បានការច្រើនពេកហើយបងអើយទើបបានជាបែបនេះ ពេលបាត់បង់ហើយទើបស្រែកថាគេយករបស់ខ្លួន”៕

ប្រភព៖ Pich Sophea

Leave a Reply

Your email address will not be published. Required fields are marked *