ប្រយ័ត្ន សប្បាយក្លាយជាទុក ! ព្រោះប្អូនស្រីម្នាក់នេះត្រូវជនមិនស្គាលមុខដាក់ថ្នាំសណ្តំ ពេលនេះកំពុងសង្គ្រោះបន្ទាន់ មិនដឹងគេយកអីខ្លះទេ…

ប្រយ័ត្ន សប្បាយក្លាយជាទុក ! ព្រោះប្អូនស្រីម្នាក់នេះត្រូវជនមិនស្គាលមុខដាក់ថ្នាំសណ្តំ ពេលនេះកំពុងសង្គ្រោះបន្ទាន់ មិនដឹងគេយកអីខ្លះទេ...

សូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នចំពោះការដើរលេងថ្ងៃចុងក្រោយនៅក្នុងពិធីបុណ្យអំុទូគព្រោះនៅកាលពីព្រឹកមិញនេះនៅតំបន់ A7 បានរាយការណ៍:ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ៩:៥៥នាទី នៅចំណុចតំបន់ A7.1 ផ្លូវ១៣កែង១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានក្មេងស្រី ០១នាក់ អាយុប្រហែល ១៥ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) សង្ស័យត្រូវថ្នាំសណ្ដំ។ នៅម៉ោង ៩:៥៨ នាទី មានឡានសង្គ្រោះបន្ទាន់ ០១គ្រឿង បានបើកឆ្លងកាត់ ហើយកម្លាំងយើងក៏បានទំនាក់ទំនងដឹកជនរងគ្រោះទៅមន្ទីពេទ្យ។ដោយគោរព!

ដូច្នេះសូមបងប្អូនទាំងអស់គ្នាមេត្តាជួយស៊ែរបន្តផងដើម្បីប្រកាសស្វែងរកគ្រួសាររបស់ប្អូនស្រីផងឲ្យពួកគាត់មកទទួលប្អូនស្រីទៅផ្ទះវិញ ហើយជាពិសេសសូមផ្តាំទៅបងប្អូនយើងផ្សេងៗទៀតសូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនតូចនិងចំពោះសម្ភារះរបស់របរមានតម្លៃរបស់បងប្អូនទាំងអស់គ្នាផងព្រោះមានជនខិលខួចច្រើនណាស់៕

ប្រភព៖ ចំរៀងមនោសញ្ចេតនា

Leave a Reply

Your email address will not be published. Required fields are marked *