សូមចូលរួមសោកស្តាយផង! ភ្លើង ឆេះព្រៃនៅអូស្ត្រាលី បណ្តាលឲ្យរាលដាលឆាបឆេះផ្ទះប្រពលរដ្ឋអស់រាប់សិនខ្នង និងជម្លៀសប្រជាជនចេញជាបន្ទាន់…

សូមចូលរួមសោកស្តាយផង! ភ្លើង ឆេះព្រៃនៅអូស្ត្រាលី បណ្តាលឲ្យរាលដាលឆាបឆេះផ្ទះប្រពលរដ្ឋអស់រាប់សិនខ្នង និងជម្លៀសប្រជាជនចេញជាបន្ទាន់...

អូស្ត្រាលី៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះធម្មជាតិភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី ដែលបណ្តាលឲ្យរាលដាលទៅឆាបឆេះផ្ទះប្រពលរដ្ឋអស់រាប់សិនខ្នង នៅតំបន់ South Wales និង Queensland នេះជារឿងដ៏អាក្រក់បំផុត ខណៈសាលារៀនរាប់រយកន្លែងត្រូវបិទទ្វារ និងប្រជាជនទាំងអស់ត្រូវបានណែនាំឲ្យត្រៀមខ្លួន ជម្លៀសដើម្បីបង្ការពេលកើតមានគ្រោះមហន្តរាយធ្ងន់ធ្ងរជាងនេះ។

យោងតាមប្រភពព័ត៌មាន bbc news ​បានឲ្យដឹងថា សីតុណ្ហភាពជាមធ្យមបានកើនឡើងដល់ ៣៥អង្សាសេ ហើយបូករួមទាំងខ្យល់ក្តៅ និងស្ងួតផងនោះ វាបាននិងកំពុងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃកាន់តែរីករាលដាល នៅទូទាំងរដ្ឋដែលព័ទ្ធជុំវិញទីក្រុងស៊ីដនីមួយនេះ។

មានប្រជាជនជាច្រើនប្រមាណជាជាង ៣១.៥០០ នាក់ កំពុងស្ថិតនៅភាគខាងជើងច្រាំងខាងជើងបានរងគ្រោះនឹងហានិភ័យមួយនេះ ជាពិសេស ​សាលារៀន ៤០០ បានបិទទ្វារ រួមទាំងសាលារដ្ឋចំនួន ៣០០ និងសាលាយោធាកាតូលិក និងឯករាជ្យ ១០០ ទៀតគឺ Angus Campbell ក៏បានចេញបទបញ្ជាឱ្យមេបញ្ជាការមូលដ្ឋានប្រើប្រាស់ធនធានដើម្បីការពារប្រឆាំង និងប្រុងប្រយ័ត្នបានខ្ពស់បន្ថែមទៀតផងដែរ ដោយពត៌មានបានឱ្យដឹងបន្ថែមទៀតថា មានអ្នកពន្លត់អគ្គិភ័យ ៣ នាក់បានស្លាប់នៅទីនោះរួចមកហើយ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales បានអូសបន្លាយប៉ុន្មានសប្តាហ៍មកហើយ ដោយវាអាចបណ្តាលមកពីការឆាបឆេះព្រៃតូចតាច រហូតរាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ ក៏ព្រោះតែអាកាសធាតុក្តៅស្ងួតមួយរយៈនេះ បានបោកបក់ទៅលើភាគខាងកើតអូស្ត្រាលី ដែលជាប់នឹងឆ្នេរសមុទ្រ។ ភ្លើងឆេះព្រៃអាក្រក់បំផុតចុងក្រោយនៅអូស្ត្រាលី គឺបានកើតឡើងកាលពីឆ្នាំ២០០៩ នៅរដ្ឋវិចតូរៀ (Victoria) ដែលស្ថិតនៅជាប់រដ្ឋ New South Wales ផងដែរ ដោយកាលណោះបានផ្តាច់យកជិវិតមនុស្ស ១៨០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *