
នៅលើផែនដីនេះគ្មាននរណាម្នាក់ចង់ក្រ ចង់អាក្រក់នោះទេ ប៉ុន្តែវាជាវាសនា យើងមិនអាចជ្រើសរើសយកកន្លែកកើត រូបសម្បត្តិ ទ្រព្យសម្បត្តិ និងបញ្ញាស្មារតីបានឡើយ គឺអាស្រ័យលើព្រហ្មលិខិតជាអ្នកកំណត់ ដូច្នោះសូមកុំអស់សង្ឃឹមនឺងជីវិត និងច្រណែននរណាម្នាក់។ បើរើសបានអ្នកគ្រប់គ្នាប្រហែលជាអ្នកមាន កំពុងតែចូលហាងធ្វើខ្លួន ញាំរបស់ឆ្ងាញ់ៗបាត់ទៅហើយ មិនមែនមានអ្នកខ្លះទៅសុំទាន ធ្វើការងារដែលចំណាយកម្លាំងច្រើន ហើយផលទទួលបានមិនសាកសមនោះទេ រីតតែបញ្ជូនកូនទៅរៀនសាលាល្អៗបាត់ហើយ មិនមែនមានកូនខ្លះបានរៀន កូនខ្លះមិនបានរៀន ល្ងង់ខ្លៅនោះទេ! មានអ្នកខ្លះស្ម័គ្រទៅក្រៅប្រទេសដើម្បីតែជីវភាពនោះទេ ព្រាត់ប្ដី កូន ប្រពន្ធ គ្រួសារសាច់ញាតិ ញាតិសន្ដាននោះទេ អ្នកណាមិនចង់រស់នៅជួបជុំនោះ អ្នកចង់បែកគ្នា ឆ្ងាយគ្នានោះ……។
.jpg?w=760&ssl=1)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ណារ៉ុង បានបង្ហោះវីដេអូមួយដែលធ្វើឲ្យអ្នកគ្រប់គ្នាសឹងស្រក់ទឹកភ្នែក ដោយសារតែលោកអ៊ុំម្នាក់ គាត់ក្រីក្រ និងមិនសូវចេះដឹងអ្វី គាត់មករកក្មួយរបស់គាត់ ដែលឲ្យមកចាំ ទាំងក្នុងខ្លួនមានលុយត្រឹម ២០០០រៀល និងគ្មានទូរស័ទ្ទទាក់ទងទៀត នេះការរៀបរាប់របស់គាត់៖ “ខ្ញុំបាទជាម្ចាស់អាខោន(ណារ៉ុង) ខ្ញុំជឿថាបងប្អូនគិតមិនខុសពីខ្ញុំប៉ុន្មានទេ ឃើញហើយហូរទឹកភ្នែកសង្វេកពេកក្រៃ លោកអ៊ុំជិះកង់មកពីខេត្ត ដើម្បីរកក្មួយធ្វេីការនៅក្រុងបាវិត៕
ជីវិត អេីយ ជីវិត…😭😭😭”
សូមទស្សនាវីដេអូដូចខាងក្រោម៖