
លោក ករុណា ពេជ្រ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានជនឆ្លៀតឱកាស គប់កញ្ចក់ឡាន ដេីម្បីធ្វេីសកម្មភាពនានា ពេលដែលមកដល់កន្លែងស្ងាត់ពេលយប់ ។ លោកបានបង្ហោះសារថា “ថ្ងៃនេះ ខ្ញុំបាទសូមចែករំលែកព័ត៌មាន ដែលជនឆ្លៀតឱកាស គប់កញ្ចក់ឡានរបស់ខ្ញុំ ដេីម្បីធ្វេីសកម្មភាពនានា ពេលដែលមកដល់កន្លែងស្ងាត់ពេលយប់…
ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយត្ន័ អោយបានល្អ ព្រោះគ្រប់កាលះទេសះ គ្រប់ទីកន្លែង និង គ្រប់បណ្តាប្រទេសទាំងអស់លេីពិភពលោកតែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាស ពេលដែលយេីងគ្រប់គ្នាខ្វះការប្រុងប្រយត្ន័ និង នឹកស្មានមិនដល់…។

នេះពិតជាសំណាងធំរបស់ខ្ញុំហេីយ ដែលជនឆ្លៀតឱកាសមានគ្នា 5 នាក់ ស្ទាក់ឡានខ្ញុំអោយឈប់ ដល់ខ្ញុំអត់ឈប់ពួកគេក៏គប់ឡានខ្ញុំតែម្តង ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបេីកទៅមុខរហូត .. ហេីយក៏សំណាងដែលមិនចំកន្លែងខ្ញុំបេីក ហេីយត្រូវតែកញ្ចក់ជចំហៀងខាងក្រោយតៃកុង ប្រសិនចំតួឡានវិញ គឺរឹតតែចប់ហ្មង…. សរុបមកចុងក្រោយដូរកញ្ចក់អស់ 100$ ប៉ុន្តែព្រលឹងហោះទៅសុីព្រលិតបាត់ហេីយ…..។

សារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់ ហេីយមានហេតុការអីកុំឈប់កន្លែងស្ងាត់អោយសោះ ហេីយសូមប្រុងប្រយត្ន័គ្រប់ពេលវេលា ព្រោះជនឆ្លៀតឱកាសមួយចំនួនតូច អាចឆ្លៀតធ្វេីមកលេីយេីងបាន ពេលដែលយេីងភ្លេចខ្លួនតែប៉ុណ្ណោះ…..”៕







ប្រភព៖ Karona Pichtown