មិនជឿកុំប្រមាថ! ផ្អើលអស់មួយភូមិល្បីថា មានត្រីមាសមួយក្បាលមានបារមីសក្តិសិទ្ធ នៅក្នុងអណ្តូងផ្ទះរបស់មេភូមិ ចុងក្រោយពេលដឹងតាមពិត….

មិនជឿកុំប្រមាថ! ផ្អើលអស់មួយភូមិល្បីថា មានត្រីមាសមួយក្បាលមានបារមីសក្តិសិទ្ធ នៅក្នុងអណ្តូងផ្ទះរបស់មេភូមិ ចុងក្រោយពេលដឹងតាមពិត....

ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​នានា​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយ​គឺ​ជា​ឱកាស​អាជីវកម្ម​របស់​ជន​ទុច្ចរិត ប្រសិន​បើពលរដ្ឋ​មិន​បាន​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​ដាក់​ចិត្ត​ជឿ​​ទេនោះ​​​។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ គេឃើញគណនីហ្វេសប៊ុកឈ្មោះ​ Pøźź Røtñá បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានអ្នកភូមិជាច្រើនមកចោមរោមមើល ថាមានរបស់ចម្លែកនៅក្នុងអណ្តូងទឹក នេះជាការរៀបរាប់របស់គាត់“ផ្អើលអស់មួយភូមិ ដោយសារតែល្បីថា មានត្រីមាសមួយក្បាលនៅក្នុងអណ្តូងផ្ទះរបស់មេភូមិ មានរូបត្រីពិតពិតមិនដឹងលោកណាសុីស្វាយហើយចោលគ្រាប់ក្នុងអណ្ដូងទឹក។🐠🐟🐡😂😂😂🙏🙏🙏”។

ក្រោយពីបង្ហោះបែបនេះភ្លាម ស្រាប់តែអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការផ្ទុះសំណើចគ្រប់់ៗគ្នា ព្រោះម្នាក់ៗគិតថា ជាត្រីមាសមានបារមីសក្តិសិទ្ធ ជួយថែរក្សាបងប្អូននៅក្នុងភូមិ តែដឹងការពិតម្នាក់ៗចង់ក្អួតឈាម៕

Leave a Reply

Your email address will not be published. Required fields are marked *