អាណិតណាស់…នាយក្រិន ដើរតួនាទីធ្វើជាឪពុកផង ម្ដាយផង មកធ្វើការផង មើលកូនផង តែនាយក្រិន នៅតែរឹងមាំផ្ដល់ភាពកក់ក្ដៅឲ្យកូន…មានវិដេអូ

អាណិតណាស់...នាយក្រិន ដើរតួនាទីធ្វើជាឪពុកផង ម្ដាយផង មកធ្វើការផង មើលកូនផង តែនាយក្រិន នៅតែរឹងមាំផ្ដល់ភាពកក់ក្ដៅឲ្យកូន...មានវិដេអូ

ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា នាយក្រិន ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយមួយរូប និងជាមនុស្សម្នាកដែលតែងតែផ្តល់សំណើចដល់អ្នកនៅជុំវិញខ្លួន​នោះ បានទម្លាយរឿងពិត នៅក្នុងជីវិត ដោយភរិយារបស់ខ្លួនបានលួចទៅមានអ្នកថ្មី ចោលកូននិងប្តី​។ 

ជីវិតដល់កំសត់នេះ ត្រូវបានមហាជន មានអាណិតជាខ្លាំង ក្រោយពីដឹងថាលោកត្រូវមកជួបរឿងមួយនេះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក Eang Chenla ដែលជាតារាកំប្លែងដូចគ្នានោះ ក៏បានបង្ហោះសារអមជាមួយវិដេអូឃ្លីប បង្ហាញពីសកម្មភាពរបស់លោកនិងកូនប្រុសជាទីស្រលាញ់ ក្នុងថ្ងៃបុណ្យអ៊ុំទូក ដោយតារាកំប្លែងនាយក្រិន បានយកកូនទៅតាមខ្លួន ក្នុងពេលធ្វើការ។ 

នៅក្នុងគណនីហ្វេសប៊ុករបស់លោក Eang Chenla បានបង្ហោះសារថា “ធ្វើជាឪពុកផង ជាម្ដាយផង មកធ្វើការផង មើលកូនផង តែនាយក្រិន នៅតែរឹងមាំផ្ដល់ភាពកក់ក្ដៅអោយកូន ជួយShare និង Like ផង បើចូលចិត្តអាណិតគាត់ …”។ គ្រាន់តែបានឃើញវិដេអូនេះភ្លាម បានធ្វើឲ្យមហាជន មានការខ្លោចចិត្តជាខ្លាំង ហើយក៏មានអ្នកខ្លះបានបង្ហាញអារម្មណ៍អាណិតរូបលោកនិងកូនផងដែរ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព ៖ Eang Chenla

Leave a Reply

Your email address will not be published. Required fields are marked *