បងប្រុសម្នាក់ ថា គ្រូពេទ្យម្នាក់ៗខិតខំបម្រើការងារទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក ប្រឈមមុខនឹងការឆ្លងជំងឺច្រើនរាប់មិនអស់ តែគ្មាននរណាម្នាក់មើលឃើញអំពើល្អរបស់ពួកគាត់ទេ…

បងប្រុសម្នាក់ ថា គ្រូពេទ្យម្នាក់ៗខិតខំបម្រើការងារទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក ប្រឈមមុខនឹងការឆ្លងជំងឺច្រើនរាប់មិនអស់ តែគ្មាននរណាម្នាក់មើលឃើញអំពើល្អរបស់ពួកគាត់ទេ...

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Vanna Lay Leakena” បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “មួយរយៈពេលនេះខ្ញុំសង្កេតឃើញថា រាសីហ៍(យេអ៊ុន)ក្រុមគ្រូពេទ្យបានធ្លាក់ចុះយ៉ាងគំហុកគួរអោយព្រួយបារម្ភ។ ទោះជាពួកគាត់បានខិតខំបម្រើការងារទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក និង ប្រឈមទៅនឹងការឆ្លងជំងឺនានារាប់មិនអស់យ៉ាងណាក្តី ក៏គ្មាននរណាមើលឃើញអំពើល្អរបស់ពួកគាត់ទេ។ ពេលខ្លះពួកគាត់ឆ្លៀតពេលធ្វើការងារសង្គមមួយចំនួនដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋតាមរយៈ ការកៀងគរសប្បុរសជនបរិច្ចាកឈា មក៏ដូចជាថវិការដើម្បីជួយដល់ជនទីទាល់ក្រក្នុងការបន្តការព្យាបាល(ករណីជំងឺធ្ងន់ធ្ងរដែលត្រូវបញ្ជូន)ដើម្បីអោយផុតពីក្រញ៉ុំាដៃយោមរាជ្យ ក៏មិនសូវមានអ្នកចាប់អារម្មណ៍ និង ឈឺឆ្អាលជួយលើកទឹកចិត្តដល់ពួកគាត់ដែរ។ ប៉ុន្តែបើពួកគាត់មានកំហុសបន្តិចបន្តួចណាមួយ ប្រាកដណាស់ថានឹងមានshare និង comment ជេរពួកគាត់ស្ទើរងើបមុខមិនរួច។ ជាក់ស្តែងក្នុងវីដេអូរឃ្លីប(Video clip) ដែលបងស្រីម្នាក់បានបង្ហោះអំពីការប៉ះទង្គិចពាក្យសម្តីជាមួយគ្រូពេទ្យម្នាក់បម្រើការងារនៅក្នុងមន្ទីរពេទ្យខេត្តរតនគិរីនាពេលថ្មីៗនេះឃើញថាមានអ្នកshare និង comment ជេរពេទ្យយ៉ាងផុលផុសទាំងមិនដឹងអំពីដំណើរដើមចមនៃបញ្ហាច្បាស់លាស់ផង។

ខ្ញុំមិនលំអៀងខាងគ្រូពេទ្យនោះទេ ប៉ុន្តែសូមប្រជាជនខ្មែរគ្រប់រូបមេត្តាកុំកាត់សេចក្តីលឿនពេកព្រោះរាល់ការចោទប្រកាន់មិនប្រាកដថាត្រឹមត្រូវទាំងអស់នោះទេ។ ម្យ៉ាងវិញទៀតគ្រូពេទ្យក៏មិនមែនជាទេវតាដែលមិនចេះធ្វើខុសដែរ។ ពួកគាត់ជាបុថុជ្ជនដែលចេះខឹង និង ចេះឈឺចាប់ដូចអ្នករាល់គ្នាដែរហ្នឹង។

សូមមេត្តាកុំបំបាក់ស្មារតីពួកគាត់ខ្លាំងពេកអី ព្រោះអាចធ្វើអោយពួកគាត់ខ្លាចរអាលមិនហ៊ានបំពេញភារកិច្ចដែលត្រូវអនុវត្តប្រចាំថ្ងៃដោយសារការរិះគន់ក្នុងន័យជាន់ពន្លិចរបស់បងប្អូន។សូមអរគុណ និង សូមអភ័យទោសរាល់កំហុសឆ្គងដោយអចេតនា!”៕

ប្រភព៖ Lay Leakena

Leave a Reply

Your email address will not be published. Required fields are marked *