ជួយស៊ែរបន្តផង ! បុរសម្នាក់ប្រាប់ទៅ ឯកឧត្តម ខៀវ កញ្ញារិទ្ធ ថា គាត់និកាត់ក្បាល ចៀរស្បែក ប្រសិនបើគណនាផ្ទៃដីប្រទេសកម្ពុជា ទៅលើសពី១៨១ ០៣៥គីឡូម៉ែតការ៉េ….

ជួយស៊ែរបន្តផង ! បុរសម្នាក់ប្រាប់ទៅ ឯកឧត្តម ខៀវ កញ្ញារិទ្ធ ថា គាត់និកាត់ក្បាល ចៀរស្បែក ប្រសិនបើគណនាផ្ទៃដីប្រទេសកម្ពុជា ទៅលើសពី១៨១ ០៣៥គីឡូម៉ែតការ៉េ....

យើងតែងតែដឹងឮ និង រៀនសូត្រមកថា ប្រទេសកម្ពុជាមានផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡាប៉ុន្តែកាលពីពេលថ្មី ៗ នេះ ​​ក្រសួង​ការបរទេស​អូស្រ្តាលីបានសិក្សាស្រាវជ្រាវ និង រកឃើញថា​ ផ្ទៃ​ដី​កម្ពុជា​នៅសល់តែ ១៧៦ ៥២០ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ​ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែអះអាងថា ​ផ្ទៃដី​កម្ពុជា​មាន ១៨១ ០៣៥ គីឡូម៉ែត្រ​ក្រឡា ការណ៍នេះធ្វើឲ្យមហាជនកើតមន្ទិលសង្ស័យ​លើទិន្នន័យ​ពិតប្រាកដ​របស់ផ្ទៃដី​កម្ពុជា ។

ដោយឡែកបន្ទាប់ពីមានការភ្ញាក់ផ្អើលថាបាត់ដីមួយនេះរួចបានធ្វើឲ្យកូនខ្មែរជាច្រើនបាននាំគ្នាកើតមានក្តីព្រួយបារម្ភខ្លាំងណាស់និងថែមទាំងមិនសប្បាយចិត្តចំពោះដំណឹងអាក្រក់មួយនេះទេ ហើយថែមទាំងនាំគ្នាទៅសាក់រូបផែនទីប្រទេសកម្ពុជាថែមទៀតផង ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះដែរមាននារីម្នាក់គាត់បានសាក់រូបផែនទីប្រទេសកម្ពុជាតែដោយសារតែមានមិនបានត្រួតពិនិត្យច្បាស់លាស់មុនពេលសាក់ទើបធ្វើឲ្យមានកំហុង បន្ទាប់ពីបានឃើញរូបសាក់របស់នារីម្នាក់នោះរួចស្រាប់តែលោក ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ៖ គាត់សាក់ផ្ទៃដីស្រុកខ្មែរ​ ព្រោះខ្លាចខ្មែរបាត់ដី តែពេលនេះរាជរដ្ឋាភិបាលថាដីខ្មែរធំជាងនេះ តើត្រូវកាត់ដីអោយគេអោយសល់តែត្រឹមនេះ​ ឬ ត្រូវចៀរស្បែកនេះសាក់ជាថ្មី​ ?។

យ៉ាងណាមិញគ្រាន់តែលោក ឯកឧត្តម ខៀវ កញ្ញារិទ្ធ បង្ហោះមិនទាន់បានប៉ុន្មានផងស្រាប់តែមានបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Theara Ning បានបង្ហោះសារឆ្លើយតបទៅលោក ឯកឧត្តម ខៀវ កញ្ញារិទ្ធ វិញភ្លាមៗថា ៖ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប មិនត្រឹមតែហ៊ានចៀរស្បែកចេញនោះទេ!!! ខ្ញុំហ៊ានទាំងកាត់ក្បាលចោលទៀតផង បើគណនាទៅលើសពី១៨១ ០៣៥គីឡូម៉ែតការ៉េ . តែបើខ្វះវិញតើលោកហ៊ានធ្វើដូចខ្ញុំទេ? ហើយកាគណនានោះត្រូវ មានកាចូលរួមពីគ្រប់ភាគីទាំងអស់ .ជួយ Share ម្នាក់មួយអោយរដ្ឋមន្រ្តីម្នាក់នោះឃើញផង ៕ ឯកឧត្តម ខៀវ កាញ រិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *