គំរូប្រជានុរាស្រ្តដ៏ល្អ ក្នុងការគោរពទៅព្រះមហាក្សត្រ…ពេលខ្លះអ្នកគ្មានទ្រព្យសម្បត្តិ គ្មានបុណ្យសក្ដិ គ្មានតំណែង គ្មានរបស់ទំនើប ប៉ុន្តែមានសីលធម៍ល្អ មានការគោរពច្រើនជាង មនុស្សមួយចំនួនដែរ…

គំរូប្រជានុរាស្រ្តដ៏ល្អ ក្នុងការគោរពទៅព្រះមហាក្សត្រ...ពេលខ្លះអ្នកគ្មានទ្រព្យសម្បត្តិ គ្មានបុណ្យសក្ដិ គ្មានតំណែង គ្មានរបស់ទំនើប ប៉ុន្តែមានសីលធម៍ល្អ មានការគោរពច្រើនជាង មនុស្សមួយចំនួនដែរ...

ហ្វេសប៊ុក ៖ មានបងប្អូនជាច្រើនបានធ្វើការចែករំលែក យ៉ាងច្រើនពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានរូបភាពមួយសន្លឹក របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្រាបសំពះ ព្រះមហាក្សត្រ យ៉ាងទន់ភ្លន់​សុភាពរាបសារជាទីបំផុត ខុសឆ្ងាយពីរូបភាពមួយសន្លឹកទៀតដែលសុំថតរូបជាមួយព្រះមហាក្សត្រដូចគ្នា តែកាយវិការមិនសមរម្យទាល់តែ ហើយនេះគឺជាទង្វើរអាក្រក់សម្រាប់ក្មេងជំនាន់ក្រោយ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Na Rong បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមថា “គំរូប្រជានុរាស្រ្តដ៏ល្អ ក្នុងការគោរពទៅព្រះមហាក្សត្រ🙏 “។ ទន្ទឹមនឹងនេះ ក៏មានប្រជានុរាស្រ្តជាច្រើន សូមក្រាបថ្វាយបង្គំព្រះមហាក្សត្រ ជីវិតតំកល់លើត្បូង របស់ប្រជារាស្រ្តគ្រប់គ្នា។ សុំមានឱកាស ក្រាបបង្គំព្រោះអង្គតែម្តងក៏អស់ចិត្តដែរក្នុង មួយជីវិតខ្ញុំម្ចាស់ ប៉ុន្តែព្រះអង្គមិនដែរយាងមក ខេត្តទិសខាងលិចសោះ”និងមានបងប្អូនខ្លះបានលើកឡើងថា “ជាតិនេះបើមានវាសនាបានក្រាបសំពះទ្រង់ គឺជាសំណាងដ៏មហាលើសលប់ហើយ តាំងពីកើតមកមិនដែលជួបទ្រង់ម្ដងសោះ” ។ ម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើងថា “វាបង្ហាញអោយយើងដឹងពីសីលធម៌របស់មនុស្សច្បាស់ៗ 🙂🙂🙂គ្មានទ្រព្យសម្បត្តិ គ្មានបុណ្យសក្ដិ គ្មានដំណែង គ្មានរបស់ទំនើប ប៉ុន្តែមានសីលធម៍ល្អ នោះតម្លៃយើងនឹងល្អជាងរបស់អស់ទាំងនោះរាប់រយដង 🙏”៕

ប្រភព៖ Na Rong

Leave a Reply

Your email address will not be published. Required fields are marked *