ត្រេកអរណាស់..លោកឧកញ៉ា ស្រី ចាន់ថន បានផ្តល់កន្លែងស្នាក់នៅ កន្លែងធ្វើការ និងជូនម៉ូតូមួយគ្រឿង ដល់អតីតកីឡាប្រដាល់ ភិន សុផល និងផ្តល់ជូន…

ត្រេកអរណាស់..លោកឧកញ៉ា ស្រី ចាន់ថន បានផ្តល់កន្លែងស្នាក់នៅ កន្លែងធ្វើការ និងជូនម៉ូតូមួយគ្រឿង ដល់អតីតកីឡាប្រដាល់ ភិន សុផល និងផ្តល់ជូន...

កាលពីពេលថ្មីៗនេះ បងប្អូនជាច្រើនប្រាកដជាបានទទួលដំណឹងរបស់អតីតកីឡាប្រដាល់ ភិន​ សុផល ដែលជាកីឡាករដ៏ល្បីឈ្មោះម្នាក់​។ ដោយឡែកក្រោយពីបានមុខអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ ពេលនេះក៏ស្រាប់តែបងប្រុសម្នាក់ បានរកឃើញ ហើយក៏បានធ្វើការបង្ហោះពីជីវិតដល់កំសត់របស់គាត់។

ទន្ទឹមនឹងបានលឺពីភាពកំសត់ របស់កីឡាប្រដាល់រូបនេះ លោកឧកញ៉ាចិត្តធម៏ ស្រី ចាន់ថន បានបង្ហោះសារថា “ថ្ងៃទី១៦.១១.២០១៩ 💐🇰🇭❤️ ដោយឃើញថាបងប្រុស ភិន សុផល ធ្លាប់ជាកីឡាករប្រដាល់គុនបុរាណខ្មែរដ៏ល្បីឈ្មោះមួយរូបដែរដែលបានបាត់មុខពីវិស័យប្រដាល់អស់រយៈពេលជាង ១០ឆ្នាំ ហើយបច្ចុប្បន្ន គាត់ស្ទើរតែបាត់បង់ជីវិតនៅក្នុងព្រៃក្នុងតំបន់ដាច់ស្រយាលមួយ ដោយក្តីអាណិតអាសូរចំពោះការតស៊ូរបស់គាត់កន្លងមក ទើបរូបខ្ញុំសម្រេចចិត្តថានឹងជួយទំនុកបំរុងគាត់ ដោយផ្តល់ជាកន្លែងស្នាក់នៅ មានការងារធ្វើនៅក្នុងតំបន់(ស្កាយលែន ) 7NG របស់ខ្ញុំផ្ទាល់ ថែមទាំងផ្តល់នៅម៉ូតូ ១គ្រឿង ដើម្បីជួយសម្រួលលើការលំបាករបស់គាត់…ក្នុងនោះដែរ ខ្ញុំក៏បានយល់ព្រមតាមសំណើររបស់គាត់ ធ្វើការសាងសង់អណ្តូងទឹក នៅក្នុងតំបន់ដាច់ស្រយាលនោះ ដែលមានប្រជាពលរដ្ឋរស់នៅជាង១១គ្រួសារកំពុងជួបការលំបាក ខ្វះខាតទឹកសម្រាប់ប្រើប្រាស់….❤️💐🇰🇭”។

ប្រភព៖ Srey Chanthorn

Leave a Reply

Your email address will not be published. Required fields are marked *