បើលេងកុំខឹង បើខឹងកុំលេង…លោក អុឹម ជីវ៉ា ថា​ មិនចេះខ្លាចឬព្រឺរោមរឿងប្តឹងរបស់លោក ហេងឡុងឡើយ ព្រោះលោកក៏មាន…

បើលេងកុំខឹង បើខឹងកុំលេង...លោក អុឹម ជីវ៉ា ថា​ មិនចេះខ្លាចឬព្រឺរោមរឿងប្តឹងរបស់លោក ហេងឡុងឡើយ ព្រោះលោកក៏មាន...

ក្រោយពីលោក អ៉ឹម​ ជីវ៉ា បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ” ខ្ញុំបាទ អុឹម ជីវ៉ា សូមជំរាបជូនដំណឹងដល់បងប្អូនសិល្បករសិល្បការនីទាំងអស់ បងប្អូនសាពត៌មានទាំងអស់និងបងប្អូនមហាជនប្រជាពលរដ្ឋទាំងអស់ អោយបានជ្រាបថា ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែង ពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ។

មូលហេតុនៃការលាលែងនេះដោយសារតែ :

_ ទី1. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះ ឯមុខនិងតួនាទីគឺមិនដូចអ្វីដែលនិយាយមុនពេលបោះឆ្នោតឬ ការធ្វើការងារដូចអណត្តិប្រធានមុនៗឡើយ មានន័យថាការងារសមាគមធ្វើជាលក្ខណៈបុគ្គល មិនសូវបានមានពេលកោះហៅប្រជុំឬពិភាគសារឡើយ ។

_ ទី2. ក្នុងនាមជាក្រុមប្រឹក្សាភិបាលរាល់កម្មវិធីទាំងអស់គឺ ភាគតិចណាស់ត្រូវបានអញ្ជើញអោយចូលរួម !

_ ទី៣. សមាគមសិល្បៈ មានដល់ទៅ២ គឺសមាគមសិល្បករ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម វាហាក់បីដូចច្របូលច្របល់គ្នា ពេលធ្វើការងារគឺមិនដឹងអ្នកណាប្រធានសមាគមណាអោយពិតប្រាកដ ។

_ ទី៤ . ពេលមានកម្មវិធីមានលុយកាក់គឺហៅតែតារាល្បីមានមុខមាត់ឯតារាមិនល្បីបានត្រឹមមកជួយកម្មវិធីសប្បុរសធម៌

_ ទី៥. ប្រាក់ចំនូលនិងប្រាក់ចំណាយផ្សេងៗ និងថវិការមូលនិធិវាហាក់បីដូចច្រពិចច្រពិល ដោយមិនបានប្រជុំរៀងរាល់ខែឡើយ ។

_ ទី៦ .រាល់ពេលមានការបង្កើតកម្មវិធីម្តងៗសមាគមមិនដែលបានកោះប្រជុំក្រុមប្រឹក្សាឡើយ មានខ្លះដែរ តែក្នុងចំណោម១០កោះហៅពីដងតែប៉ុណ្ណោះ ។

_ ទី៧ . សូម លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបកស្រាយទាក់ទងនិងថវិការដែលជាចំនូលប្រចាំឆ្នាំដែលបានពីសប្បុរសជន មានសម្តេចតេជោហ៊ុនសែន និងលោកឧកញ៉ាហុងពីវ និងលោកឧកញ៉ាលោកជំទាវមួយចំនួនទៀតដែលឧបត្ងម្ភប្រចាំឆ្នាំជួយរាយរបាយការផង ថាតើចំណាយលើអ្វីខ្លះក្នុងមួយឆ្នាំៗ???? បើគ្រាន់តែសម្តេចតេជោឧបត្ថម្ភ ៥០០០០ ប្រាំមុឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ! លោកឧកញ៉ា ហុងពីវឧបត្ថម្ភ៥០០០០ ប្រាំមុឺនដុល្លាររយៈពេល៥ឆ្នាំដូចគ្នា នៅមានថ្នាក់ដឹកនាំមួយចំនួនទៀត ។

_ ទី៨ ការពិតអ្នកបងចន ច័ន្ទលក្ខិណាគឺជាមនុស្សល្អសំរាប់ខ្ញុំ មានចិត្តល្អ តែអ្នកបងចនច័ន្ទ ធ្វើជាថ្នាក់ដឹកនាំនៅមានអារម្មណ៍ឆេវឆាវ តាមអារម្មណ៍ខ្លួនឯង ឆាប់ជឿគេពេក ជាមិនពិសេសមិនទាន់ចេះទប់អាម្មណ៍ក្នងនាមជាមេដឹកនាំសិល្បៈ ដឹកនាំនៅមានកម្រិត។

ទី៩ : សូមអ្នកបងចនច័ន្ទលក្ខិណាជួយរាយរបាយការណ៍ទាក់ទងទៅនិងថិវការដែលបានមកពីការជួលទីស្នាក់ការចាស់ដែលជាការឧវត្ថម្ភរបស់ឯកឧត្តម កែប ជុបតិម៉ា អតីតអភិបាលក្រុងភ្នំពេញចាស់ដែលអោយផ្ទះនេះធ្វើជាទីស្នាក់ការសមាគម ថាតើចំណាយទៅលើអីខ្លះ ?? ។

នៅមានច្រើនទៀតតែសូមយកតែ៩ចំនុចមកសិនបានហើយ ដូចនេះសូមអ្នកបងប្រធានសមាគមន និងលោកប្រធានសមាគមជួយបកស្រាយអំពីចំនុចមួយចំនួនខាងលើ ដើម្បីអោយក្រុមប្រឹក្សាភិបាលទាំងអស់និងសិល្បកេអស់ចម្ងល់ផង ។

ដូចនេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែងពីតំណែងក្រុមប្រឹក្សាភិបាលសមាគមសិល្បករចាប់ពីថ្ងៃនេះតទៅ

រាល់សកម្មភាពសិល្បៈទាំងឡាយណារបស់ខ្ញុំគឺមិនមានពាក់ព័ន្ធនិងសមាគមសិល្បករនិងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទៀតទេ ហើយក៏សូមបញ្ជាក់ផងដែរថាផេកសិល្បករកម្ពុជាមិនមែនជាផេករបស់សមាគមសិល្បករឡើយ គឺជាផេករបស់ខ្ញុំបាទផ្ទាល់ ។

អាស្រ័យដូចបានជំរាបជូនខាងលើសូមសម្តេច ឯកឧត្តម លោកឧកញ៉ា លោកលោកស្រី សិល្បករសិល្បការនីនិងអ្នកសារពត៌មាន បងប្អូនទស្សនិកជនទាំងអស់មេត្តាជ្រាបជាដំណឹង ។

ក្រោយពីលោកបង្ហោះសារលាឈប់ពីតំណែងភ្លាមនោះ ស្រាប់តែលោក ហេង ឡុង បានបង្ហោះសារ ខ្ញុំបាទកំពុងតែឲ្យមេធាវីសិក្សាផ្លូវច្បាប់ ករណីលោក អុឹម ជីវ៉ា ដែលបានផុសនិយាយបរិហារកេរ្តិ៍ពាក់ព័ន្ធនឹង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានខ្ញុំបាទជាប្រធាន។ ខ្ញុំសុំឱ្យលោក អុឹម ជីវ៉ា រកភស្តុតាងនូវអ្វីដែលលោកបាននិយាយ បើក្នុង២៤ម៉ោងលោកមិនមានភស្តុតាងទេ ហើយមិនសុំទោសជាសាធារណៈទេ ខ្ញុំបាទនឹងដាក់ពាក្យបណ្ដឹងដើម្បីការពារភាពស្អាតស្អំ និងរកយុត្តិធម៌ជូនសមាគម”។

លោក អុឹម ជីវ៉ា បានបង្ហោះសារថា “ខ្ញុំចង់ប្រាប់ទៅលោក ហេង ឡុង ថា មិនបាច់អោយដល់២៤ម៉ោងទេ គោលជំហររបស់ខ្ញុំ ខ្ញុំមិនសុំទោសលោកឯងជាដាច់ខាត បើលោកឯងប្តឹង ប្តឹងទៅសូមអញ្ជើញ ខ្ញុំស្វាគមន៍ជានិច្ច! ខ្ញុំអោយលោកឯងបំភ្លឺ៩ចំនុច បើលោកឯងបំភ្លឺបានមិនបានជាសិទ្ធលោកឯងជាប្រធានសមាគម ឬលោកឯងមិនហ៊ានបកស្រាយ? អីក៏អស្ចារ្យម្លេះលោក! ខ្ញុំអោយលោកឯងបកស្រាយបំភ្លឺ បែជាប្តឹងខ្ញុំ ?? សូមអោយបងប្អូនមហាជនជួយពិចារណាដោយការគួរផង!

សូមបញ្ជាក់ថា ខ្ញុំមិនចេះខ្លាចឬព្រឺរោមរឿងប្តឹងរបស់លោក ហេងឡុងឡើយ ..! ខ្ញុំជាអ្នកក្រ ប្រវត្តិជាក្មេងវត្តនាគវ័ន្ត រស់ដោយសាបាយបាត្រព្រោះព្រះសង្ឃវត្តនាគវ័ន្តបានទូន្មានខ្ញុំថា កើតជាមនុស្ស ត្រូវមានគុណធម៌ កុំខ្លាចការពិត កុំខ្លាចអំពើអាក្រក់ ។

ខ្ញុំក៏មានមេធាវីការពារក្តីអ្នកក្រីក្រដើម្បីការពារក្តីសិល្បៈក្រីក្រដូចជាខ្ញុំដែរ ខ្ញុំនឹងប្តឹងបកលោកវិញដែរ លោកចាំទទួលវិញទៅ ហេង ឡុង បើលេងកុំខឹង បើខឹងកុំលេង ។

ជិតដល់២៤ម៉ោងគេប្តឹងខ្ញុំហើយ.. ខ្ញុំខ្លាចណាស់លោកអើយ … បងប្អូនអើយខ្ញុំហូបបាយមិនចូលទេ កំពុងដេកភ័យ… បងប្អូនណាចិត្តល្អសុំស្រាបៀមួយកេះមកទុកផឹក ….ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕

ប្រភព សិល្បករកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *