ក្តៅៗ…ករណីបាក់ដងយោងលើអាគារខ្ពស់នោះ ពេលនេះអាជ្ញាធរបានជន្លៀសកម្មករនិងពលរដ្ឋនៅក្បែរឲ្យចាកចេញឆ្ងាយជាបណ្តោះអាសន្នសិន …

ក្តៅៗ...ករណីបាក់ដងយោងលើអាគារខ្ពស់នោះ ពេលនេះអាជ្ញាធរបានជន្លៀសកម្មករនិងពលរដ្ឋនៅក្បែរឲ្យចាកចេញឆ្ងាយជាបណ្តោះអាសន្នសិន ...

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារថា”ក្រុងព្រះសីហនុ-(ដំណឹងបន្ថែម) ករណីដងយោងគ្រេចបាក់សង្កត់លើអាគារ កម្ពស់១១ ជាន់នៅសង្កាត់លេខ ៤ក្រុងព្រះសីហនុ (ម្តុំជិតចំការស្ពៃ) គិតមកត្រឹមវេលាថ្ងៃត្រង់ថ្ងៃ១៧វិច្ឆិកា២០១៩នេះ គឺមានរយៈពេលជាង២៤ម៉ោងហើយ អ្នកបច្ចេកទេសនៅមិនទាន់ដោះយកចេញពីលើអាគារនេះបានអស់នៅឡើយ។ ក្រោយហេតុការណ៍នេះដែលកើតឡើងកាលពីថ្ងៃត្រង់ម្សិលមិញមក អាជ្ញាធរបានជន្លៀសកម្មករនិងពលរដ្ឋនៅក្បែរអោយចាកចេញឆ្ងាយជាបណ្តោះអាសន្ន ដើម្បីទុកពេលអោយក្រុមបច្ចេកទេសឡើងទៅដោះយកដងយោងដែលបាក់នៅលើអាគារខ្ពស់នេះ។ លោកលៀម សុដាអភិបាលរងខេត្តព្រះសីហនុដែលអញ្ជើញដឹកនាំដោះស្រាយកិច្ចការនេះថ្លែងថា ការយឺតយូរក្នុងការដោះយកដងយោងនេះចេញ ដោយសារទីតាំងស្ថិតនៅលើអាគារខ្ពស់ផង ហើយការដោះយកបានធ្វើមួយកង់ម្តងៗ ការពារមិនអោយធ្លាក់មកខាងក្រោម ។ ទោះជាយ៉ាងនេះក្តីលោកអភិបាលរងខេត្តព្រះសីហនុថ្លែងថា កិច្ចការនេះអជ្ញាធរនឹងខិតខំដោះស្រាយអោយបានឆាប់តាមដែលអាចធ្វើទៅបាន ។ 

ជាមួយគ្នានេះ បើតាមលោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុមានប្រសាសន៍បញ្ជាក់ថា អាគារនេះទើបបានសាងសង់រួចមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយពេលដែលខាងបច្ចេកចាប់ផ្តើមដោះយកដងយោងចេញក៍ភ្លាត់គ្រេចបាក់សង្កត់មកលើតួអាគារប៉ែកខាងលើ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *