តារាសម្តែងវីដេអូឃ្លីបតាមហ្វេសប៊ុក បដិសេធថា ខ្លួនពុំបានធ្វើសកម្មភាពឆក់នោះទេ អ្នកដែលឆក់នោះគឺ…(មានវីដេអូ)

តារាសម្តែងវីដេអូឃ្លីបតាមហ្វេសប៊ុក បដិសេធថា ខ្លួនពុំបានធ្វើសកម្មភាពឆក់នោះទេ អ្នកដែលឆក់នោះគឺ...(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងហ្វេសប៊ុកមួយចំនួនប្រហែលជាស្គាល់តារាសម្តែងឃ្លីបវីដេអូល្បីឈ្មោះក្នុងហ្វេសប៊ុក La big ត្រូវប្រជាពលរដ្ឋឡោមព័ន្ឋវាយបែកមុខបែកមាត់ដោយចោទថាជាជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីគរម្នាក់ មិនបានសម្រេច បណ្ដាលអោយក្រឡាប់កង់បីនិងមានមនុស្សរងរបួស ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះ​អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាននៅតាមបណ្ដោយផ្លូវ ៥៩៨ ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង០៨និង៣០នាទីយប់ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩៕

យ៉ាងណាមិញ យោងតាមការសម្ភាសន៍ជាមួយសមត្ថកិច្ច ជនសង្ស័យបដិសេធថា ខ្លួនពុំបានធ្វើសកម្មភាពឆក់នោះទេ ខណៈជនសង្ស័យបានឃើញម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ដែលជាអ្នកធ្វើសកម្មភាពឆក់ ហើយគាត់បន្តដំណើរតាមចាប់ម៉ូតូ Suzuki Let’s តែចែដន្យដួលត្រូវម៉ូតូ​កង់បីឥណ្ឌា ស្រាប់តែមានមនុស្សមាជាច្រើនមកវាយគាត់តែម្តង។ នេះគ្រាន់តែជាការបកស្រាយមួយប៉ុណ្នោះ មិនទាន់ដឹងច្បាស់ពិតប្រាកដទេ៕

ប្រភពវីដេអូ TVFB 

Leave a Reply

Your email address will not be published. Required fields are marked *