អ្នកគ្រូបង្រៀនម្នាក់ សូមមិនគាំទ្រចំពោះការដាក់រូបភាពនៅលេីក្របសៀវភៅទាំងឡាយណា ដែលមិនផ្តល់ប្រយោជន៍ដល់ការសិក្សា និងធ្វេីឲ្យសិស្សកាន់តែមានអារម្មណ៍វង្វេងបន្ថែមទៀត​…

អ្នកគ្រូបង្រៀនម្នាក់ សូមមិនគាំទ្រចំពោះការដាក់រូបភាពនៅលេីក្របសៀវភៅទាំងឡាយណា ដែលមិនផ្តល់ប្រយោជន៍ដល់ការសិក្សា និងធ្វេីឲ្យសិស្សកាន់តែមានអារម្មណ៍វង្វេងបន្ថែមទៀត​...

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yok Punleu បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីការមិនពេញចិត្ត ចំពោះការដាក់គម្របសៀវភៅ មានរូបតារាចម្រៀងកូរ៉េ។ នៅក្នុងគណនីហ្វេសប៊ុកបានបង្ហោះសារថា “📙📘សៀវភៅ ជាសម្ភារៈសម្រាប់បម្រេីឱ្យការរៀនសូត្ររបស់សិស្ស និស្សិតទូទាំងប្រទេសនីមួយៗ។ រូបភាពដែលដាក់នៅលេីក្របសៀវភៅក៏គួរតែជារូបភាពដែលមានប្រយោជន៍និងមានតម្លៃគ្រប់គ្រាន់សម្រាប់ការទាញយកចំណេះដឹង ឬយ៉ាងហោចណាស់វាមិនបណ្តាលឱ្យមានការប៉ះពាល់សម្រាប់ការរៀនសូត្ររបស់សិស្ស ។

ក្នុងនាមនាងខ្ញុំជាគ្រូបង្រៀនម្នាក់ នាងខ្ញុំសូមមិនគាំទ្រចំពោះការដាក់រូបភាពនៅលេីក្របសៀវភៅទាំងឡាយណា ដែលមិនផ្តល់ប្រយោជន៍ដល់ការសិក្សា និងធ្វេីឱ្យសិស្សកាន់តែមានអារម្មណ៍វង្វេងបន្ថែម​។ ដូច្នេះ សូមបងប្អូនអាជីវករមេត្តាគិតឡេីងវិញម្តងទៀតចំពោះបញ្ហានេះ។​សូមចែករំលែកបន្ត🙏😘”៕

ប្រភព៖ Yok Punleu

Leave a Reply

Your email address will not be published. Required fields are marked *