សមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកកត់ឆ្នោតម្នាក់ រួមនិងវត្ថុតាងមួយចំនួន…

សមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកកត់ឆ្នោតម្នាក់ រួមនិងវត្ថុតាងមួយចំនួន...

ស្រុកកៀនស្វាយ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចធ្វើការឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះថា​ ផុន ផានិន្ទ ដែលជាអ្នកកត់ឆ្នោត នៅចំណុច ភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ 

ជនសង្ស័យមានឈ្មោះ ផុន សុផានិន្ទ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖លុយរៀលចំនួន ១២០.០០០រៀល ( ដប់ពីរមុឺនរៀល ) កាតុងកត់ឆ្នោតខ្មែរ ១ច្បាប់ចំនួន ៧សន្លឹក កាតុងកត់ឆ្នោតវៀតណាម ១ច្បាប់ចំនួន ១សន្លឹក ក្រដាសផ្តាម ១សន្លឹក សៀវភៅ ១ក្បាល កាតុងកត់ឆ្នោតមិនទាន់កត់ ១ច្បាប់ចំនួន ២៤សន្លឹក បន្ទាត់ ចំនួន២ ។

សភាពរឿងហេតុ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចុះល្បាតភូមិសាស្ត្រស្មុគស្មាញ ប្រទះ ឃើញទីតាំងកត់ឆ្នោតមួយកន្លែង និងបានបង្ក្រាបទីតាំងកត់ឆ្នោតនោះហើយបាននាំខ្លួនជនសង្ស័យឈ្មោះ ផុន ផានិន្ទ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *