កូនខ្មែរ សូមចូលរួមរំលែកទុក្ខ! សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សោយទិវង្គត ដោយ​ព្រះ​រោគ​គាពាធ​ នៅ​មន្ទីរ​ទីក្រុង​បាំងកក​ ក្នុងព្រះជន្ម ៧៦ វស្សា

កូនខ្មែរ សូមចូលរួមរំលែកទុក្ខ! សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សោយទិវង្គត ដោយ​ព្រះ​រោគ​គាពាធ​ នៅ​មន្ទីរ​ទីក្រុង​បាំងកក​ ក្នុងព្រះជន្ម ៧៦ វស្សា

ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គត់ នាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​​ នរោត្ដម បុប្ផាទេវី ទ្រង់ប្រសូត នៅមហា​ប្រាសាទ​ខេមរិន្ទ្រ នៃ ព្រះបរមរាជវាំង ក្រុង ចតុម្មុខមង្គល នាថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣។ ព្រះបិតា គឺព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងព្រះមាតាគឺ អ្នកម្នាង ផាត់ កាញ៉ុល។ កាលនៅវ័យកុមារភាពទ្រង់បាន ហាត់រៀនរបាំព្រះរាជទ្រព្យផ្ទាល់ពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលជា ព្រះអយ្យការ(ជីដូន) នៅក្នុងព្រះបរមរាជវាំង រហូតចេះចាំ និងជាតួរឯកផងដែរក្នុងការសម្ដែង នៅក្នុងទសវត្សរ៍60។

Leave a Reply

Your email address will not be published. Required fields are marked *