លោកហេង ឡុង​ ថាខ្ញុំមិនចាំបាច់ពុករលួយទេ តែបើខ្ញុំបានកេងបន្លំលុយកាក់អ្នកណាមួយដុល្លារ សូមឲ្យជីវិតខ្ញុំបរាជ័យ ប៉ុន្តែបើមានអ្នកណាម្នាក់មកចោទប្រកាន់ខ្ញុំ ខ្ញុំនឹង…

លោកហេង ឡុង​ ថាខ្ញុំមិនចាំបាច់ពុករលួយទេ តែបើខ្ញុំបានកេងបន្លំលុយកាក់អ្នកណាមួយដុល្លារ សូមឲ្យជីវិតខ្ញុំបរាជ័យ ប៉ុន្តែបើមានអ្នកណាម្នាក់មកចោទប្រកាន់ខ្ញុំ ខ្ញុំនឹង...

ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងរឿងខ្លះមកហើយ ពីការបង្ហោះសាររបស់លោក អ៉ឹម ជីវ៉ា ក្រោយពីលោកបានលាលែងពី សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ មិនមែនជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាម្ចាស់មូលនិធិឡើយ ហើយបច្ចុប្បន្ននេះក៏ប្អូនបានលាឈប់ហើយដែរ។

កាលពីថ្ងៃម្សិលមិញនេះលោកបានបង្ហោះសារថា “ទង្វើល្អ និងភាពសុច្ចរិត ក៏មានអ្នកប៉ាវយើងហូបក្តាមនេះដែរ មិនចាំបាច់ពុករលួយទេ តែបើខ្ញុំបានកេងបន្លំលុយកាក់អ្នកណាមួយដុល្លារ សូមឱ្យជីវិតខ្ញុំបរាជ័យ។ ប៉ុន្តែបើមានអ្នកណាម្នាក់មកចោទប្រកាន់ខ្ញុំ ខ្ញុំនឹងប្រើច្បាប់ដើម្បីការពារភាពស្អាតស្អំរបស់ខ្ញុំ ហើយកុំចោទប្រកាន់ថាខ្ញុំអាងអ្នកណាម្នាក់។

ច្បាប់គឺច្បាប់ សិទ្ធិបញ្ចេញយោបល់ មិនអាចប៉ះពាល់ដល់សិទ្ធិអ្នកដទៃបានទេ បើមិនសុំទោសខ្ញុំជាសាធារណៈទេ មានតែច្បាប់ទេដែលអាចរកយុត្តិធម៌ជូនខ្ញុំ។ សុំបញ្ជាក់: នេះគឺជាបទល្មើសព្រហ្មទណ្ឌ មិនមែនជាបទល្មើសរដ្ឋប្បវេណីទេ ក្រែងលោមិនចេះច្បាប់”៕

ប្រភព៖ Heng Loong

Leave a Reply

Your email address will not be published. Required fields are marked *