រំភើបចង់ហោះ ពេលបានជួប idol…ក្រុមយុវជនសំរាម បង្ហាញអារម្មណ៍ពិត ក្រោយពីបានជួប ឯកឧត្តមគួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពេលតែមួយ…

រំភើបចង់ហោះ ពេលបានជួប idol...ក្រុមយុវជនសំរាម បង្ហាញអារម្មណ៍ពិត ក្រោយពីបានជួប ឯកឧត្តមគួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពេលតែមួយ...

មហាជនជាច្រើនប្រាកដជាបានស្គាល់ ហើយក៏មានអ្នកខ្លះទៀត បានចូលរួមចំណែក ក្នុងការការងារមួយនេះថែមទៀតផង ។ ក្រុមយុវជនសំរាម ដែលមានប្អូនប្រុស សាន ដារ៉ាវីត​ ជាប្រធាន និងជាចាប់ផ្តើមនៅក្នុងការប្រមូលសំរាមនៅប្រឡាយទឹកស្អុយ ឲ្យប្រែក្លាយជាកន្លែងមួយ លែងមានក្លិនស្អុយដូចពីមុន ថ្វីត្បិតដែលវាមិនទាន់បានស្អាតមួយរយភាគរយក៏ពិតមែន តែនេះក៏ជាលទ្ធផលមួយដែលគួរពេញចិត្តផងដែរ។

ដោយឡែកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ នៅក្នុងគណនីហ្វេសប៊ុករបស់ក្រុមយុវជន សំរាម បានបង្ហាញក្តីរំភើបជាខ្លាំង ដោយក្តីបំណងបានសម្រេច ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា “ដំណឹងល្អៗ រំភើបខ្លាំងណាស់ ចង់ជួបយូរណាស់មកហើយ! ថ្ងៃនេះមាននិស្ស័យបានជួបលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តមពូ គួច ចំរើន និងលោកជំទាវ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។

ក្នុងនោះដែរលោកជំទាវ អ៊ូ ធីតាពៅ ក៏បានសរសើរស្មារតី តស៊ូរបស់ក្រុមយុវជនយើង និងចូលរួមគាំទ្រយុទ្ធនាការ ដោយបានឧបត្ថម្ភដល់ក្រុមយើងខ្ញុំ ចំនួន ៥,000,000៛ ផងដែរ (៥ លានរៀល)។ យើងខ្ញុំ សូមគោរពជូនពរលោកជំទាវ និងឯកឧត្តមមានសុខភាពល្អ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច”៕

ប្រភព៖ យុវជនសំរាម

Leave a Reply

Your email address will not be published. Required fields are marked *