ជួយតាមលទ្ធភាពរបស់បងប្អូន…សំណើររបស់ប្អូនៗសិស្សានុសិស្សចង់បាននូវ សម្ភារសិក្សា ឯកសណ្ឋានសិស្ស សម្ភារកីឡា កាបូប ស្បែកជើង និង ធុងចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់…

ជួយតាមលទ្ធភាពរបស់បងប្អូន...សំណើររបស់ប្អូនៗសិស្សានុសិស្សចង់បាននូវ សម្ភារសិក្សា ឯកសណ្ឋានសិស្ស សម្ភារកីឡា កាបូប ស្បែកជើង និង ធុងចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់...

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Monyratana Chum បានបង្ហោះសារសូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយបរិច្ចាគថវិការបន្តិចបន្តួច ដើម្បីសម្រួលដល់ប្អូនៗ ដែលកំពុងតែមានការលំបាកផ្នែកសំភារៈសិក្សារ ដែលសិស្សទាំងអស់មានចំនួន៣៦០នាក់​ ។

ម្ចាស់គណនីហ្វេសប៊ុកថា “តោះបងប្អូនទាំងគ្នា កាត់បន្ថយការពិសារកាហ្វេប្រេនមួយកែវ ចូលរួមទិញសម្ភារៈសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្សដែលសិក្សានៅសាលាបឋមសិក្សាវត្តព្រះពុទ្ធអង្គគង់បល្ល័ងផ្កាឈូក ស្ថិតនៅក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល សាលាមួយនេះមានសភាពដ៏កម្សត់កម្រ ជញ្ចាំងធ្លុះធ្លាយ សិស្សសរុបមានចំនួន៣៦០នាក់ គ្រូ ១០នាក់ សំបូរដោយកុមារមានជីវភាពក្រីក្រ ខ្វះខាតសម្ភារសិក្សា 👏។

សំណើររបស់ប្អូនៗសិស្សានុសិស្សចង់បាននូវ សម្ភារសិក្សា ឯកសណ្ឋានសិស្ស សម្ភារកីឡា កាបូប ស្បែកជើង និង ធុងចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់ ។ សូមបងប្អូនជួយចូលរួមតាមសទ្ធាជ្រះថ្លា🙏 ព័ត៌មានលម្អិត​ទំនាក់ទំនង មូលនិធិក្ដីសង្ឃឹមវាសនាកុមារជាយដែន លេខ​ 092 780 99 , 086200880 or contact to my inbox”។

ប្រភព៖ Monyratana Chum

Leave a Reply

Your email address will not be published. Required fields are marked *