សូមបងប្អូនកុំយល់ច្រលំទៀត ! សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ចង្វាក់រាំវង់ ឡាំលាវ សារ៉ាវ៉ាន់ ជារបស់ឡាវ ” យើងត្រូវតែទទួលយកការពិត…(មានវីដេអូ)

សូមបងប្អូនកុំយល់ច្រលំទៀត ! សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ចង្វាក់រាំវង់ ឡាំលាវ សារ៉ាវ៉ាន់ ជារបស់ឡាវ ” យើងត្រូវតែទទួលយកការពិត...(មានវីដេអូ)

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយពី ចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ដែលមហាជនខ្មែរយើង បានអះអាងថា ជារបស់ខ្មែរ លើកលែងតែក្បាច់រាំដូចជាម៉ាឌីហ្សុន បូលីរ៉ូ ស្ល៊ូ ឬឆាឆាចេញ ។ ជាមួយគ្នានេះដែរ ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅ ថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។

យ៉ាងណាមិញ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ មិនមែនជារបស់ខ្មែរនោះទេ គឺខ្មែរយកពីឡាវមកប្រើ ដូច្នេះជារបស់គេ យើងត្រូវតែទទួលយកការពិត កុំទាមទាថាជារបស់ខ្មែរ។

សម្តេចបានថ្លែងនៅក្នុងពិធីជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មុនចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ក្នុងនោះសម្តេចបានថ្លែងថា ចង្វាក់រាំវង់នេះ បើនិយាយឲ្យពិត កាលជំនាន់សម្តេច គឺទើបតែចាប់ផ្តើមរៀនរាំវង់ទេ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ អាបីហ្នឹងគឺរបស់លាវ មិនមែនជារបស់ខ្មែរនោះទេ ខ្មែរយករបស់លាវមកប្រើ អាហ្នឹងជាឥទ្វិពលរបស់លាវពិតប្រាកដ គឺត្រូវទទួលយកការពិត ហើយពាក្យសារ៉ាវ៉ាន់ គឺចេញពីខេត្តសារ៉ាវ៉ាន់របស់គេ ហើយឡាំលាវហ្នឹងទៀត គឺជាភាសាលាវ ហើយយើងចេះថារបស់ខ្លួនឯង ហើយចេះតែហាមគេ ចលនាគេ យើងត្រូវសិក្សាផងអាណាជារបស់យើង អាណាជារបស់គេ៕ 

សូមទស្សនាវីដេអូខាងក្រោម TVFB៖

Leave a Reply

Your email address will not be published. Required fields are marked *