អ្នកនាង ច​ន ច័ន្ទ​ល​ក្ខិ​ណា “គិតថាមិនចង់បង្ហោះទេ ខ្លាចគេថាយកមុខ និងទាញប្រជាប្រិយភាព តែ២ថ្ងៃ ហើយដែលអារម្មណ៍ដក់ជាប់ និងព័ត៌មានដ៏សែនសោកសៅនេះ”

អ្នកនាង ច​ន ច័ន្ទ​ល​ក្ខិ​ណា “គិតថាមិនចង់បង្ហោះទេ ខ្លាចគេថាយកមុខ និងទាញប្រជាប្រិយភាព តែ២ថ្ងៃ ហើយដែលអារម្មណ៍ដក់ជាប់ និងព័ត៌មានដ៏សែនសោកសៅនេះ”

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​ដើរ​ចេញពី​វិស័យ​សិល្បៈ​ដែល​ខ្លួន​បាន​ប្រឡូក​អស់​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​នាង​បាន​ជួប​នូវ​រឿងរ៉ាវ​មិន​ល្អជា​បន្តបន្ទាប់ នៅ​ពេល​ដែល​នាង​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម ដែល​ជិត​អស់​អាណត្តិ​នា​ពេល​ខាង​មុខ​នេះ ។

យ៉ាងណាមិញ​ អ្នកនាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បានចួលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ហើយក៏បានបង្ហោះសារថា “គិតថាមិនចង់បង្ហោះទេ ខ្លាចគេថាយកមុខ និង ទាញប្រជាប្រិយភាព តែ 2 ថ្ងៃហើយដែលអារម្មណ៍ដក់ជាប់និងព័តមានដ៏សែនសោកសៅនេះ ខ្សែរភាពយន្តជាច្រើនដែលខ្ញុំបានដង្ហែរថតថ្វាយសម្តេច និង អនុស្សាវរិយ៍ជាច្រើនដែលជាមនោសញ្ចេតនានៃទឹកព្រះទ័យរបស់ទ្រង់ដែលតែងផ្តល់ការអាណិតស្រលាញ់ដល់ខ្ញុំម្ចាស់នាងខ្ញុំ 😭😭😭”៕

ចំពោះរឿង​ដើរ​ចេញពី​វិស័យ​សិល្បៈនេះ កន្លង​មក​តារា​រូប​នេះ ក៏​ធ្លាប់​បាន​បញ្ជាក់​ម្តង​រួច​មក​ពី​ហើយពី​ការ​ដើរ​ចេញ​នេះ ជាមួយនឹង​ការ​បញ្ចប់​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មុន​អាណត្តិ​នេះ​ផង​ដែរ ប៉ុន្តែ​ដោយសារ​មានការ​ស្នើ​សុំ​ពី​មិត្ត​ក្នុង​សិល្បៈ​នោះ នាង​ក៏​បន្ត​ខិតខំ​ធ្វើ​កិច្ច​ការងារ​ជា​ប្រធាន​រហូត​មក​ទល់​ពេល​នេះ ។ដែល​ទំនងជា​ឆ្អែតចិត្ត​ចំពោះ​ការ​រិះគន់ និង​ការ​ស្តីបន្ទោស​ជា​បន្តបន្ទាប់​នោះ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​ប្រកាស​ជា​ថ្មី​ថា ខ្លួន​នឹង​ដើរ​ចេញពី​អាជីព​សិល្បៈ ខណៈ​ពេល​ដែល​តួនាទី​ជា​ប្រធាន​សមាគម​នាង​នឹង​បន្ត​ធ្វើ​រហូត​ដល់​អាណត្តិ​ដែល​ត្រូវ​បញ្ចប់ ។

Leave a Reply

Your email address will not be published. Required fields are marked *