ត្រីស្អុយមួយ ស្អុយទាំងអស់…ហេង នរកក្តដា លឺតែរឿងតារាហែក ហួរគ្នាខ្លាំងពេក ទ្រាំមិនបាន ស្រាប់តែលោកបានព្រលយពាក្យមួយឃ្លាថា …

ត្រីស្អុយមួយ ស្អុយទាំងអស់...ហេង នរកក្តដា លឺតែរឿងតារាហែក ហួរគ្នាខ្លាំងពេក ទ្រាំមិនបាន ស្រាប់តែលោកបានព្រលយពាក្យមួយឃ្លាថា ...

តារាសម្តែង ស្រស់សង្ហា លោក ហេង នរ​កក្កដា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងគោលបំណងចង់ដើរចេញពីសិល្បៈ ព្រោះតែមួយរយៈពេលនេះ មានរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងតារា ទាំងការហែកហួរគ្នា រឿងប្រាក់ និងរឿងរ៉ាវជាច្រើនទៀត ដែលបានកើតឡើង ។ នៅក្នុងរង្វង់សិល្បៈ ពេលខ្លះក៏មានរឿងសប្បាយជាច្រើន ហើយពេលខ្លះក៏មានរឿងស្មុគស្មាញជាច្រើនមកជាមួយដែរ។

តារាប្រុសរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា​”បេីថ្ងៃណាមួយខ្ញុំអស់ចិត្តនឹងសិល្បៈ ខ្ញុំឈប់ធ្វេីជាអ្នកសិល្បៈមួយជីវិត ព្រោះថាសិល្បៈខ្មែរសព្វថ្ងៃមួយចំនួនតូច មានតែរឿងហែកគ្នាទៅវិញទៅមក គ្មានពាក្យថាសាមគ្គីសោះ 😓 ដូចពាក្យលោកនិយាយថា (ត្រីស្អុយមួយ ស្អុយទាំងអស់) អនិច្ចារសិល្បះខ្មែរ”។

នេះគ្រាន់តែជាការលើកឡើងរបស់លោក ព្រោះតែមិនចង់ឲ្យខ្មែរមានការឈ្លោះប្រកែកគ្នា រឿងរកផ្ទាល់ខ្លួនមកធ្វើហែកហួរគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ហើយខ្លួនក៏មនុស្សរបស់មហាជន អ្វីដែលសំខាន់ គឺលោកចង់ឲ្យអ្នកសិល្បៈ បង្ហោះតែរឿងរ៉ាវណាដែលល្អ រឿងដែលជួយដល់សង្គមខ្មែរយើង ដូចជារឿងល្ខោនខោលខ្មែរ ឬរឿងដែលពាក់ព័ន្ធនឹងវប្បធម៏ ព្រោះយើងអ្នកសិល្បៈ ត្រូវតែបង្ហាញទៅកាន់ពិភពលោកថា ខ្មែរយើងអស្ចារ្យយ៉ាងណា មិនមែនអស្ចារ្យតែរឿងហែកហួរគ្នា ឬ លោកលើគ្រែរបស់អ្នកដទៃនោះទេ៕ 

ប្រភព៖ Heng Norakakada

Leave a Reply

Your email address will not be published. Required fields are marked *