ព្រះសង្ឃគង់នៅវត្តអង្គរភ្នំខ្លុង រួមនិងប្អូនៗសិស្សានុសិស្ស បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយភត្តចំពោះព្រះភិក្ខុសង្ឃ ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី​ ព្រះរៀម​នរោត្តម​ បុប្ផាទេវី​…

ព្រះសង្ឃគង់នៅវត្តអង្គរភ្នំខ្លុង រួមនិងប្អូនៗសិស្សានុសិស្ស បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយភត្តចំពោះព្រះភិក្ខុសង្ឃ ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី​ ព្រះរៀម​នរោត្តម​ បុប្ផាទេវី​...

កាលពីថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ។

ដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាកូនចៅ មានទុក្ខជាទម្ងន់ និងសូមគោរពដួងព្រះវិញ្ញាណក្ខន្ធ​ សម្តេចរាជបុត្រី​ ព្រះរៀម​នរោត្តម​ បុប្ផាទេវី​ ទេព​នាដវដ្ឋីឯក​ ដែលបានយាងសោយព្រះទិវង្គត។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “វត្តអង្គរភ្នំខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ” បានរៀបចំពិធីគោរពដួងព្រះវិញ្ញាណក្ខន្ធ​ សម្តេចរាជបុត្រី​ ព្រះរៀម​នរោត្តម​ បុប្ផាទេវី​ ទេព​នាដវដ្ឋីឯក​ ដោយមានព្រះសង្ឃ និងប្អូនៗសិស្សានុសិស្ស បានអង្គុយសមាធិ ដើម្បីឧទ្ទិសកុសល ជូនដួងព្រះវិញ្ញាណក្ខន្ធ​ សម្តេចរាជបុត្រី​ ព្រះរៀម​នរោត្តម​ បុប្ផាទេវី​ ទេព​នាដវដ្ឋីឯក​។ 

នៅក្នុងហ្វេសប៊ុកបានរៀបរាប់ថា “ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះរាជសព ព្រះរាជបុត្រី ព្រះរៀមនរោត្ដម បុប្ផាទេវី និងពិធីថ្វាយភត្តចំពោះព្រះភិក្ខុសង្ឃ ដើម្បីឧទ្ទិសកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធ ព្រះរាជសព ព្រះរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី”៕

ប្រភព៖ វត្តអង្គរភ្នំខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

Leave a Reply

Your email address will not be published. Required fields are marked *