ប្អូនៗសិស្សសាលាប្រមាណជា១៤០នាក់ លើកដៃសំពះ សូមអង្វរបងប្អូនមេត្តាជួយពួកគាត់ផង ដំបូលសាលាធ្លុះធ្លាយ ជញ្ជាំងទ្រុឌទ្រោម ខ្វះខាតសំភារៈសិក្សាជាច្រើន…

ប្អូនៗសិស្សសាលាប្រមាណជា១៤០នាក់ លើកដៃសំពះ សូមអង្វរបងប្អូនមេត្តាជួយពួកគាត់ផង ដំបូលសាលាធ្លុះធ្លាយ ជញ្ជាំងទ្រុឌទ្រោម ខ្វះខាតសំភារៈសិក្សាជាច្រើន...

មានបងប្អូនជាច្រើនងាកមកចូលរួមនៅក្នុងសកម្មភាពមនុស្សធម៏ ក្រោយពីឃើញពីការលំបាករបស់ឪពុកម៉ែបងប្អូន ឬសិស្សានុសិស្សក្រីក្រមួយចំនួន ដែលរស់នៅតំបន់ដាច់ស្រយាល ឬនៅកន្លែងមួយដែលមិនសូវមានអ្នកស្គាល់ផងដែរ។ បច្ចុប្បន្ន មានបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមជួយដល់ជនទីទាល់ក្រ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសធន ម៉េងហ៊ាង បានប្រាប់ឲ្យដឹងថា “សូមចែករំលែកព័ត៍មានផង គួរអាណិតណាស់ ! សិស្សានុសិស្សប្រមាណជាង១៤០នាក់ សិក្សានៅសាលាបឋមសិក្ស ស្វាយផ្អែម​ ក្នុងតំបន់ដាច់ស្រយ៉ាលមួយចុះពីទីរួមខេត្ត ៦០ គីឡូ ស្ថិតក្នុងភូមិ ភ្នំក្រហម​ ឃុំដងក្តារ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ សាលាបាក់បែក ធ្លុះធ្លាយ មានសង្ហសីប៉ុន្មានសន្លឹកប៉ុណ្ណោះក្របជាដំបូល សម្រាប់ការពារកំដៅថ្ងៃ កុមារភាគច្រើនមានជីវភាពក្រីក្រ មករៀនទាំងគ្មានស្បែកជេីង​ ខ្លះគ្មានសំលៀកបំពាក់​ គ្មានកាតាប ខ្វះខាតនូវសំភារះសិក្សា​យ៉ាងខ្លាំង ។

+ តម្រូវការសម្ភារៈសម្រាប់សិស្សានុសិស្ស :

– ឯកសណ្ធានសិស្ស ១៤០ ឈុត – កាតាប ១៤០ កាតាប

– ស្បែកជើង ១៤០ គូរ. – សម្ភារៈសិក្សា ១៤០ ឈុត

– ធុងចំរុះទឹកស្អាតចំនួន ៥ ឈុត និង បាល់ចំនួន ០៥ គ្រាប់

ពត៍មានលម្អិតសម្រាប់ការចូលរួមឧបត្ថម ☎️ 098 993 969

កាលបរិច្ឆេតនាំយកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សនៅសៅរ៍ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៩ . សូមអរគុណ៕

ប្រភព៖ ធន ម៉េងហ៊ាង

Leave a Reply

Your email address will not be published. Required fields are marked *