ពិតដែរឬទេ !ប្អូនស្រីម្នាក់និយាយថា “បានប្ដីយល់ចិត្តជាឱសថទិព្វសម្រាប់ព្យាបាលអាការៈចាញ់កូន”..

ពិតដែរឬទេ !ប្អូនស្រីម្នាក់និយាយថា “បានប្ដីយល់ចិត្តជាឱសថទិព្វសម្រាប់ព្យាបាលអាការៈចាញ់កូន”..

​ការ​ចាញ់កូន​គឺជា​ផល​រំខាន​មួយ​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​វា​កើតឡើង​ស្ទើតែ ៨៥​ភាគរយ​ទៅ​ហើយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ដោយ​អាការៈ​របស់​វា​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ទៅ​តិចតួច ឬ​ស្ត្រី​ខ្លះ​អត់​មាន​អាការៈ​នេះ​តែម្តង​ក៏មានដែរ​។ ភាគ​ច្រើនស្រីៗគ្នា​យើង​ ឲ្យ​តែពពោះបាន​ជិត​ ២ខែ នឹង​លេច​ឡើង​អាការៈ​ចាញ់​កូន គ្នា​យើង​ខ្លះ​ធម្មតាៗ គ្រាន់​តែ​ល្វើយ​ចង់​តែ​គេង​ ឬ​គេង​មិន​ឆ្អែតប៉ុណ្ណោះ តែ​ស្រីៗ​ខ្លះ ចាញ់​នោះ​មហាចាញ់​ ធ្វើ​អី​ក៏​មិន​បាត់ ធំក្លិន​អី​ក៏​មិន​បាន​ ដឹង​តែ​ពី​ក្អួត ម្នាក់ៗរអ៊ូផង​ខ្លាច​ផង។ 

យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកប្អូនស្រីម្នាក់ឈ្មោះផេក Linna momlife KH / AU បានបង្ហោះសារយ៉ាងវែងអន្លាយថា “បានប្ដីយល់ចិត្តជាឱសថទិព្វសម្រាប់ព្យាបាលអាការៈចាញ់កូន ♥️កូនមិនទាន់ចាស់ខែស្រួលបួលផង miss my pregnancy បាត់ lol ទេាះបីជាមានអាការះចាញ់កូន ស្ទើរស្លាប់ ស្ទើររស់ក៏ទ្រាំអោយដល់ទីបញ្ចប់ដែល ចាញ់ដល់ថ្នាក់ មានស្បោងជាប់ដៃ ប្រៀបដូចជាអ្នកហិតកាវចឹង 🙄🤮🥴 បន្ទាប់ពីឈប់ចាញ់ហើយ ញុាំដូចញុកខុស 🤤😂😪 ទង្ងន់នៅស្រុកគេនេះវេទនាណាស់ ទឹកភ្នែករាល់ថ្ងៃពេលបើកហ្វេបុកម្ដងៗ ចង់តែ block អ្នកបង្ហេាះម្ហូបខ្មែរឆ្ងាញ់ៗទេ ធ្វើបាបផ្លូវអារម្មណ៍អ្នកចាញ់កូនណាស់😭 😂 🤰🏻 ចូលរួមគ្រប់កម្មវិធីមិនខ្វល់ថាខ្លួនបោ៉ងទេ ដើម្បីបានញុាំ នេាះអី 😋🤣 បើកឡានដើរផ្សារម្នាក់ឯងដល់ថ្ងៃកើត…. 🤰🏻”៕

Leave a Reply

Your email address will not be published. Required fields are marked *