តើសំរាម និងអ្នកចោលសំរាម មួយណាក្លិនស្អុយអាក្រក់ជាង ?…គ្រប់គ្នាឲ្យតែជិះកាត់រថយន្តដឹកសំរាម តែងតែស្រែកថា ស្អុយសំរាមណាស់ ប៉ុន្តែអ្នកគ្រប់គ្នានៅតែចោលសំរាម ដោយភ្លេចគិតថា ស្អុយមកពីអ្វី…

តើសំរាម និងអ្នកចោលសំរាម មួយណាក្លិនស្អុយអាក្រក់ជាង ?...គ្រប់គ្នាឲ្យតែជិះកាត់រថយន្តដឹកសំរាម តែងតែស្រែកថា ស្អុយសំរាមណាស់ ប៉ុន្តែអ្នកគ្រប់គ្នានៅតែចោលសំរាម ដោយភ្លេចគិតថា ស្អុយមកពីអ្វី...

សំរាមគឺជាបញ្ហាមួយដ៏ធំសម្រាប់ប្រទេសជាតិ ហើយសំរាមនៅតែមានគ្រប់ទីកន្លែង ហើយមានក្លិនស្អុយគ្រប់ពេលនោះ តើអ្នកនឹងរស់នៅដោយរបៀបណា?។ ម្នាក់ៗឲ្យតែជិះម៉ូតូកាន់រថយន្តដឹកសំរាម តែងតែស្រែកថា​ស្អុយណាស់ ស្អុយខ្លាំងណាស់ តែភ្លេចគិតថា សំរាមទាំងអស់នេះ អ្នកណាជាអ្នកបង្កឡើង ហើយអ្នកណាជាអ្នកបោះវាចោលនោះ។ 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយនឹង កាកសំណល់ដែលអ្នកប្រើប្រាស់ហើយបោះចោលពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ និងគ្មានអនាម័យ ធ្វើឲ្យអ៊ុំស្រីទៅកកាយសំរាមដែលមានក្លិនស្អុយនោះចេញមក ការពារកុំឲ្យមានការស្ទះលូ ឬក៏បញ្ហាផ្សេងកើតឡើងដូចពេលកន្លងមក ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា​ “តើសំរាម និងអ្នកចោលសំរាម មួយណាក្លិនស្អុយអាក្រក់ជាង ?

បងប្អូនមួយចំនួន ពេលឈប់ជិតកន្លែងមានសំរាម តែងយកដៃខ្ទប់ច្រមុះ ព្រោះខ្លាចក្លិនស្អុយរបស់សំរាម ប៉ុន្ដែគ្រប់គ្នា នៅតែចោលសំរាម ដោយមិនបាននឹកឃើញដល់ក្លិនស្អុយទាំងនោះទេ ។ ពិតជាអរគុណខ្លាំងណាស់ ដល់លោកពូអ្នកមីង បងប្រុសបងស្រី ផ្នែកអនាម័យ ដែលតែងចុះសម្អាតជាប្រចាំ ដើម្បីអនាម័យ និងភាពស្អាតរបស់ខេត្តយើង ៕

ប្រភព៖​ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *