សិស្សានុសិស្សជាង៣០០នាក់ ត្រូវបង្ខំចិត្តចេញពីសាលារៀនរបស់ខ្លួន ព្រោះតែសាលាមានសភាពទ្រុឌទ្រោម ស្នាមប្រេះ លើអគារ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ…

សិស្សានុសិស្សជាង៣០០នាក់ ត្រូវបង្ខំចិត្តចេញពីសាលារៀនរបស់ខ្លួន ព្រោះតែសាលាមានសភាពទ្រុឌទ្រោម ស្នាមប្រេះ លើអគារ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ...

តាកែវ ៖ បងប្អូនប្រជាពលរដ្ឋជាច្រើន ពិសេសគឺប្អូនសិស្សានុសិស្សកំពុងតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាព របស់ខ្លួនព្រោះតែសាលារបស់ខ្លួនមានសភាពចាស់ទ្រុឌទ្រោម ស្នាមប្រេះលើអគារ បាក់រលំជ្រុះដំបូល បាក់ដែលស្ទើររាល់ថ្ងៃ លោកគ្រូអ្នកគ្រូ ក៏បានបង្ហាញក្តីបារម្ភផងដែរ ។

នាពេលបច្ចុប្បន្នអាណាព្យាបាលសិស្សនិងលោកគ្រូអ្នកគ្រូ បានបង្ខំចិត្តនាំកូនផ្លាស់ប្តូរសាលា ដើម្បីជួសជុល ឬសាងសង់ថ្មី ប៉ុន្តែអស់រយៈពេលជាងមួយឆ្នាំទៅហើយ តែដោយសារតែមិនមានថវិការគ្រប់គ្រាន់ ដើម្បីសាងសងសាលាបឋមសិក្សា «មង្គលថ្មី» ថ្មី។ នាពេលកន្លងមក លោកគ្រូអ្នកគ្រូ ក៏បានចូលរួមចំណែក ជាថវិការបន្តិចបន្តួចនៅក្នុងសាងសង់សាលា និងសប្បុរសជន តែមិនទាន់គ្រប់គ្រាន់ ព្រោះខ្វះខាតច្រើនណាស់ បានត្រឹមតែយកថវិការរៃអង្គាសនោះ មកជួសជុល រកកន្លែងឲ្យសិស្សបានរៀនសូត្របណ្តោះអាសន្នសិន និងយកលុយខ្លះមកជួសជុលលើអគារប្រេះ ព្រោះខ្លាចប៉ះពាល់និងខកខានការរៀនរបស់ក្មេងៗ។

សូមបញ្ជាក់ផងដែរថា សិស្សសាលាមានចំនួនជាង៣០០នាក់ ដែលកំពុងតែប្រឈមមុខនិងការលំបាក នៅក្នុងការរៀនសូត្រ ។ សាលាបឋមសិក្សា «មង្គលថ្មី» ស្ថិតនៅក្នុងឃុំញ៉េញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើន សូមណូមពរដល់ក្រសួងអប់រំយុវជន និងកីឡា និងសប្បុរសជន មេត្តាជួយជាថវិការ ដើម្បីសាងសង់សាលារៀនថ្មី ដើម្បីបានប្អូនៗបន្តការសិក្សាជាបន្តទៀត៕

ប្រភព៖ Heng Heng LY

Leave a Reply

Your email address will not be published. Required fields are marked *