ជោគជ័យជំនួញពិតចាំបាច់ជោគជ័យវិជ្ជមាន រ៉ានីតា

ជោគជ័យជំនួញពិតចាំបាច់ជោគជ័យវិជ្ជមាន រ៉ានីតា

(ភ្នំពេញ)៖ ដោយចិត្តជាមនុស្ស មិនចង់រស់នៅត្រឹមសម្រាប់តែខ្លួនឯង លោកគឹម ខេមរិទ្ធ និងលោកស្រី ឡុង រ៉ានី ថ្នាក់គ្រប់គ្រងក្រុមហ៊ុនរិទ្ធរ៉ានីឯ.ក និងហាងរ៉ានីតា ខូលិកហ្សិន បានសម្រេចចិត្តចាប់ផ្តើមជំនួញនៅឆ្នាំ២០១៤ ដោយគាត់បានយល់ថា ជំនួញជាអ្វីដែលអាចបំពេញនៅអ្វីដែលគាត់ចង់បាន គឺចំណូលគ្មានដែនកំណត់ ជាពិសេសអាចផ្តល់ឱកាសដល់ប្អូនៗ ក្នុងការស្វែងរកការងារ បើទោះជាគាត់មិនមានចំណេះដឹងខ្ពស់ដ៏ដោយ។          

ការចាប់ផ្តើមដំបូងពីការលក់គ្រឿងសំអាងតិចតួចអនឡាញ ១ថ្ងៃចំណូល 2 ទៅ 3ដុល្លារដោយពេលនោះគាត់មានលុយនៅក្នុងខ្លួនត្រឹមតែ៦០០ដុល្លារប៉ុណ្ណោះ ក្នុងការចាប់យកអាជីវកម្មនេះ រាល់ការលក់ ស្តុកឥវ៉ាន់គឺនៅក្នុងបន្ទប់គេងរបស់គាត់ដ៏តូច១ មានគ្នា ៤នាក់ទាំងកូនគាត់។ បន្ទាប់មក លោកបានសំរេចបេីកហាងនៅឆ្នាំ ២០១៦ ដោយគាត់ត្រូវចំណាយថ្លៃផ្ទះ៧០០ដុល្លារក្នុងមួយខែ និងបុគ្គលិក៣នាក់ អស់ចំនួន៥០០ដុល្លារ។ មួយឆ្នាំដំបូងជាពេលវេលាដ៏លំបាកដោយ ការលក់មិនអាចទប់នឹងចំណាយសឹងតែមិនរួច ប៉ុន្តែដោយការតាំងចិត្តដ៏មុះមុត គាត់បានបន្តការព្យាយាមតស៊ូ ដោយភ្ជាប់ជាមួយគោលដៅនៃជីវិតច្បាស់លាស់ គឺមិនធ្វើជំនួញដោយគ្មានវិជ្ជាជីវៈ ព្រោះការធ្វើជំនួញបែបនេះ ប្រៀបបានជាមនុស្សដែលជោគជ័យ អវិជ្ជមាន គឺជោគជ័យតែខ្លួនឯង ដោយការជោគជ័យនោះ មានការប៉ះពាល់យ៉ាងខ្លាំងដល់អថិតិជន។

កត្តាធំនេះហើយដែលក្រុមហ៊ុន រិទ្ធរ៉ានី ឯ.ក និងហាងរ៉ានីតា ខូលិកហ្សិន ការវិវត្តខ្លួននៃភាពជោគជ័យ វិជ្ជមាន យ៉ាងឆាប់រហ័សដោយ ការស្មោះត្រង់ចេញពីបេះដូង ទៅលើតំលៃគុណភាព សេវាកម្ម និងការផ្តល់តម្លៃដល់អតិថិជន បានធ្វើឲ្យ រ៉ានីតា ខូលិកហ្សិន ដែលមានត្រឹមបុគ្គលិក០៣នាក់ នៅឆ្នាំ២០១៦ ឡើងដល់៤០នាក់ នៅក្នុងឆ្នាំ២០១៩នេះ ចំណែកគោលការណ៌នៃការជ្រើសរើសបុគ្គលិក គឺមិនផ្តោតលើកម្រិតវប្បធម៌ជាធំឡើយ គឺផ្តោតលើបុគ្គលដែលមានសារធាតុដូចគ្នា (បេះដូងស្មោះត្រង់ ទំនួលខុសត្រូវ តស៊ូ មានចិត្តចង់វិវត្តខ្លួន និងតម្លៃ)។

ក្រុមហ៊ុនរិទ្ធរ៉ានីឯ.ក និងហាងរ៉ានីតា ខូលិកហ្សិន បាននិយាយថា «នៅ រ៉ានីតា បុគ្គលិកកម្រិតត្រឹមថ្នាក់ទី០៥, ៧, ៩ ព្រោះយើងបានយល់ថា កំរិតនៃការយល់ដឹង យើងអាចបណ្តុះបណ្តាលបាន តែចំពោះសារធាតុនៃមនុស្សមិនអាចបណ្តុះបានទេ»។

លោកបន្តថា ការគិតគូរដល់បុគ្គលិកដូចឪពុកម្តាយ ចេញពីចិត្តស្មោះ ជាកត្តាធំ និងជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ វិជ្ជមាននៃរ៉ានីតា សព្វថ្ងៃ និងអនាគត ដោយបុគ្គលិកនៅ រ៉ានីតា គឺជាគ្រួសារ ទី២ ភ្ជាប់ជាមួយវិន័យ គ្រប់គ្នា ត្រូវបានមើលថែ ណែនាំ បណ្តុះបណ្តាល ទាំងនៅក្នុងហាង និងខាងក្រៅ។ ប្អូនៗរ៉ានីតា ទទួលបានការហូបចុក០៤ពេល ក្នុងមួយថ្ងៃ ប្រាក់ខែ ប្រាក់លើកទឹកចិត្ត ប្រាក់រង្វាន់ ជាច្រើនមិនមានដែនកំណត់ អាស្រ័យលើសមត្ថិភាពរៀងៗខ្លួន។

លោក ខេមរិទ្ធ បានលើកឡើងទៀតថា រ៉ានីតា បានក្លាយខ្លួនជាហាង Online ដែលមានបុគ្គលិកដល់ទៅ៤០នាក់ មានកន្លែងការងារ ប្រកបដោយសុវត្ថិភាព ស្តង់ដារ ក្នុងការផ្តល់សេវាកម្ម ជូនអតិថិជនគ្រប់គ្នា។ ការងារ គឺបងប្អូនមិនមានបក្សពួក និងមានការជាន់ពន្លិច ព្រោះនៅ រ៉ានីតា ខុសមួយ ខុសមួយផ្នែក កូនចៅក្នុងផ្នែកខុសមួយ មេផ្នែកខុសពីរ និងមិនបិទភ្នែកចំពោះកំហុសរបស់នរណាម្នាក់ បើទោះជាគាត់ជាបុគ្គលសំខាន់ក៏ដោយ។ គុណសម្បត្តិមិនអាចកាត់កងជាមួយកំហុសបានទេ។ រ៉ានីតា មកពីប្រភពផ្សេងៗគ្នា មានសារធាតុដូចគ្នា មានគោលដៅរួមគ្នា ជោគជ័យរួមគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *