ទីបំផុតរកឃើញជនសង្ស័យដែលអា.ក ស ម្លាប់សង្សាររបស់ខ្លួន​ ដោយខឹងខាងស្រីមិនព្រមឲ្យរៀបអាពាហ៍ពិពាហ៍….(មានវីដេអូ)

ទីបំផុតរកឃើញជនសង្ស័យដែលអា.ក ស ម្លាប់សង្សាររបស់ខ្លួន​ ដោយខឹងខាងស្រីមិនព្រមឲ្យរៀបអាពាហ៍ពិពាហ៍....(មានវីដេអូ)

ខេត្តស្វាយរៀង ៖ កម្មការិនីម្នាក់ ដែលបម្រើការក្នុងរោងចក្រ «TY» ត្រូវបុរសជាជនដៃដល់ លួងលោមយកទៅ កន្លែងស្ងាត់ ចាប់អារ.កសម្លា.ប់យ៉ាងព្រៃផ្សៃនៅក្នុងរោងចក្រ ស្ថិតក្នុង ភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 6 ព្រឹក ថ្ងៃទី22 ខែវិច្ឆិកាឆ្នាំ 2019។ករណីនេះត្រូវបាន សមត្ថកិច្ចដាក់ការសង្ស័យជាជំហានដំបូង អាចជាករណី ស្នេហាត្រីកោណ ។

បើតាមឪពុកថា ជនរងគ្រោះឈ្មោះខឹម ពិសាល ហៅស្វេត ភេទស្រី អាយុ២៤ឆ្នាំ ជាកម្មការនីរោងចក្រផលិតអំពូលភ្លើង ជាស្ត្រីមេម៉ាយកូន១ (លែងប្តី)មានទីលំនៅក្នុងភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ។ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តដឹកកម្មករ-កម្មការិនីទៅធ្វើការដូចសព្វដង ដែលម្ចាស់រថយន្តបានដឹកដាក់ដល់មុខអាគាររោងចក្រធ្វើការនៅវេលាម៉ោង៦ព្រឹក។

ប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា កម្មការនីធ្វើការជាមួយគ្នា គឺមានគ្នា ៤ នាក់ចុះពីរថយន្តដើរទៅធ្វើការ ជាធម្មតា ។ ប៉ុន្តែពេលទៅដល់ អ្នកធ្វើការម៉ោងយប់ចំនួន២០០នាក់ មិនទាន់ចេញពីធ្វើការទេ ។ក្រោយមក កម្មករ បានដើរចូលទៅក្នុងបន្ទប់ទឹកក្នុងអគាររោងចក្រនោះ ក៏ស្រាប់តែប្រទះឃើញឈាមហូរចេញពីក្នុងបន្ទប់ទឹក ស្រក់តាមផ្លូវរហូតដល់បន្ទប់ដាក់ខ្សែភ្លើង ក៏ឃើញស្ត្រីរងគ្រោះ ដេកស្លា.ប់ក្នុងថ្លុក ឈាម ដោយមានស្នាមអាក និងចាក់ពោះជាច្រើនកន្លែង ចំណែកវត្ថុតាង កាំបិត១នៅក្បែរជនរងគ្រោះ។

សេចក្តីរាយការណ៍បន្តថា ក្រោយពីកើតហេតុ ជនដៃដល់បានរត់គេចខ្លួនបាត់ បន្សល់ទុក កាំបិតនៅបន្លែងកើតហេតុ និងម៉ូតូ១គ្រឿង ក៏ប៉ុន្តែអ្វីគួឲ្យសោកស្តាយនោះ ថៅកែចិនបានបញ្ជាឲ្យសន្តិសុខយាមកាមយ៉ាងតឹងរឹង មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានណាម្នាក់បានចូលទៅថតផ្តិរូបភាពជនរងគ្រោះនៅកន្លែងកើតហេតុឡើយ ។ សូម្បីតែឪពុកម្តាយនិងសាច់ញាតិរបស់ជនរងគ្រោះ សុំចូលមើលសពកូន ក៏ចិនមិនចង់អនុញ្ញាតដែរ រហូតដល់វេលាម៉ោង១០ព្រឹក ទើបសមត្ថកិច្ចសម្របសម្រួលឱ្យចូលបាន ។

ក្រោយពីស្ងប់ស្ងាត់មួយរយៈ ស្រាប់តែលិចឮដំណឹងថា ជនដៃដល់បានរត់មកលោតទឹកសម្លាប់ខ្លួន នៅក្រោយរោងចក្រកន្លែងកើតហេតុប្រហែលជា៥០០ម៉ែត្រ សមត្ថកិច្ចបានសន្និដ្ឋានថា ជាជនដៃដល់ ដោយសារតែបន្សល់ទុកនៅវត្ថុជាច្រើនដែលជនដៃដល់បានសន្សល់ទុក៕

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក សារព័ត៍មាន ហង្ស សំណាង បានចុះទៅផ្ដិតយកទិដ្ឋភាព ដោយជនល្មើសដោយបានសម្លាប់ ជនរងគ្រោះខាងលើ ពេលនេះសមត្ថកិច្ចបានតាមរកឃើញហើយ ប៉ុន្ដែជន ល្មើសរូបនេះ បានសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួនឯង ដោយលោតទឹកសម្លាប់ខ្លួន។

មានវីដេអូឡាយខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *