
រថយន្តម៉ាក Angkor គឺជារថយន្តដែលផលិតដោយប្រទេសកម្ពុជា នៅឆ្នាំ ១៩៦៤ ក្នុងរបបសង្គមរាស្រ្តនិយម ។ រថយន្តប្រភេទនេះគេឃើញមាននៅសល់លើទឹកដីខេត្តបាត់ដំបងតែមួយគត់ បច្ចុប្បន្នរថយន្ត ម៉ាក Angkor ប្រភេទ Mini bus នៅសល់បន្តិចបន្តួចប៉ុណ្ណោះ ដែលរត់ឈ្នួលតាមផ្លូវពីខេត្តបាត់ដំបង ទៅស្រុកមោងឫស្សី តែរថយន្តនេះ ពុំមាននៅសល់ម៉ាស៊ីនដើមរបស់វាទេ ត្រូវគេកែច្នៃម៉ាស៊ីនប្រភេទផ្សេងដាក់ជំនួសវិញហើយ ដោយសារតែមានអាយុកាលចាស់ និងខូចខាតគ្មានគ្រឿងបន្លាស់ឡើយ ។
.jpg?w=760&ssl=1)
ម្ចាស់រថយន្ត Angkor នេះ បញ្ជាក់ថា រថយន្តប្រភេទនេះ នៅសល់ចំនួន ៤គ្រឿង ដែលសល់ពីសម័យសង្គមរាស្ត្រនិយម។ តួ,កៅអី, ទ្វារ, ដំបូលរថយន្តពុកផុយ ត្រូវបានជួសជុល និងតម្លើងសារថ្មី នៅឆ្នាំ១៩៩០ ប៉ុន្តែគ្រឿងម៉ាស៊ីន និងគ្រឿងក្រោម ភាគច្រើនជារបស់ដើម។
.jpg?w=760&ssl=1)
ម៉ាសុីនដេីមរបស់វា ផលិតដោយក្រុមហ៑ុន Citröen របស់ប្រទេសបារាំង, ឯគ្រឿងបន្សំផ្សេងៗ ត្រូវបានផលិតនៅកម្ពុជា៕
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)
.jpg?w=760&ssl=1)