រំភើបណាស់!​ ភ្លេងជាតិខ្មែរ​ និងទង់ជាតិខ្មែរ​ ត្រូវបានបង្ហូតបង្អួតពិភពលោក ខណៈដែលទង់ជាតិខ្មែរខ្ពស់ជាងទង់ជាតិប្រទេសផ្សេងទៀត…(មានវីដេអូ)

រំភើបណាស់!​ ភ្លេងជាតិខ្មែរ​ និងទង់ជាតិខ្មែរ​ ត្រូវបានបង្ហូតបង្អួតពិភពលោក ខណៈដែលទង់ជាតិខ្មែរខ្ពស់ជាងទង់ជាតិប្រទេសផ្សេងទៀត...(មានវីដេអូ)

ភ្នំពេញ៖ ភ្លេងជាតិខ្មែរ​ និងទង់ជាតិខ្មែរ​ ត្រូវបានបង្ហូតខ្ពស់ជាងទង់ជាតិប្រទេសផ្សេងទៀត ដោយសារតែកីឡាការិនី កែ ឡេង បានការពារមេដាយមាសពិភពលោកជាលើកទី៣ បានសម្រេចហើយ បន្ទាប់ពីផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកានេះនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ កីឡា​ការិនី​​ កែ​ ឡេង​បាន​យក​ឈ្នះ​កីឡាការិនី​ មីយ៉ាន់ម៉ា​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ព្រឹក​មិញ។​ អ្នក​ស្រី​ កែ​ ឡេង​បាន​ឈ្នះ​ជើង​ឯក​ពិភពលោក​ ៣​សម័យ​កាល​ជាប់​គ្នា​រួច​មក​ហើយ​សម្រាប់​ការប្រកួតប៉េតង់ពិភពលោក យុវជន និងនារី ហើយ​នេះ​គឺ​ជា​ជើង​ឯក​លើក​ទី​៤។​

គួរបញ្ជាក់ថា ចំពោះការមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *