ជួយស៊ែរម្នាក់មួយមក…ប្រកាសរេីស​ យុវជន​ចំនួន២០០នាក់ មកហាត់រៀន​ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ និង​ ល្ខោន​ខោលខ្មែរ​ ដោយមិនមានបង់ប្រាក់ទេ…

ជួយស៊ែរម្នាក់មួយមក...ប្រកាសរេីស​ យុវជន​ចំនួន២០០នាក់ មកហាត់រៀន​ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ និង​ ល្ខោន​ខោលខ្មែរ​ ដោយមិនមានបង់ប្រាក់ទេ...

តារាសម្តែងដ៏មានប្រជាប្រិយភាព និងចេះក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ បានប្រកាសជ្រើសរើសយុវជន​ចំនួន២០០នាក់ ដែលមានបំណងចង់ហាត់រៀន​ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ និង​ ល្ខោន​ខោលខ្មែរ​ អាចមកចុះឈ្មោះហាត់រៀនបាន ដោយឥតគិតថ្លៃ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែង កញ្ញាពេជ្រ ចរណៃ បានបង្ហោះសារថា “តោះជួយស៊ែរម្នាក់មួយ​ បេីខ្លាចបាត់បង់ (សិល្ប:បុរាណខ្មែរ​)🇰🇭

ប្រកាសរេីស​ យុវជន​ចំនួន(២០០)អ្នក​ មកហាត់រៀន​ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ និង​ ល្ខោន​ខោលខ្មែរ​ (ដោយមិនមានបង់ប្រាក់)

គោល​បំណង​:

១/​ យុវជន​ដែលបានចូលហាត់រៀន​ និង​ បានដេីរជា(តួអង្គសម្ដែង)នៅក្នុងកម្មវិធី​ (ព្រឹត្តិការណ៍​ ល្ខោនខោលខ្នាតធំ​ ឆ្នាំ២០២០)ដែលផ្ដេីមកម្មវិធីដោយ​ លោកគ្រូ​ (ស៊ុប​ សក្ខ័រា)ប្រធានគណៈកម្មការ​។

២/​ យុវជន​ដែលបានហាត់រៀនចេះ​ គឺជាសរសរទ្រូង​និងជាបុគ្គលដ៏សំខាន់​ របស់ប្រទេសជាតិ​ ដែលអាចបង្ហាត់បង្រៀនកូនចៅជំនាន់ក្រោយបាន។

៣/​ ការចូលរួម​ ហាត់រៀនដោយផ្ទាល់​ គឺជាការចូលរួមដ៏សំខាន់បំផុត​ ដែលអាច​ ថែរក្សា​ ការពារ​ លេីកស្ទួយ​ និង​ ផ្សព្វផ្សាយ​ សិល្ប:បុរាណខ្មែរ​ 🇰🇭។

ទទួកចុះឈ្មោះចូលរៀន​ ចាប់ពី​ ពេលនេះទៅ

រៀនក្នុងមួយអាទិត្យ​ តែមួយទេ​( គឺថ្ងៃអាទិត្យ​ )​

អាយុចាប់ពី​ ១៥ឆ្នាំ​ ទៅ​ ៣៥ឆ្នាំ​ ទទួលទាំង​ ពីរ​ ភេទ

ម៉ោងចូលរៀន​ ៥:០០​ ដល់ម៉ោង​ ៦:៣០​ ចប់

ទីតាំងហាត់រៀន​ នៅ​ ផ្ទះកាហ្វេវប្បធម៍​ ឬស្សីកែវ​

ទំនាក់ទំនងចុះឈ្មោះតាមរយះលេខ​:០៩៦​ ៩២៦​ ៧៧៧៧

ប្រភព៖ ពេជ្រ ចរណៃ

Leave a Reply

Your email address will not be published. Required fields are marked *