
នាពេលបច្ចុប្បន្ននេះ ជនជាតិចិនជាច្រើន បានមករកស៊ីនៅស្រុកខ្មែរ ហើយពេលកន្លងមកក៏មានជនជាតិជាច្រើន បានធ្វើអំពើខុសច្បាប់ មានទាំងការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ និងមានការប្លន់ជាដើម ដែលហេតុការណ៍នេះបានធ្វើបងប្អូនខ្មែរ មានការភ័យបារម្ភជាខ្លាំង ចំពោះហេតុការណ៍នេះ។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះក៏មានបងប្អូនខ្មែរយើងបានបង្ហោះវិដេអូ អំពីសកម្មភាពជនជាតិចិនបានធ្វើសកម្មភាពប្លន់កាបូបដែលកំពុងតែធ្វើដំណើរតាមផ្លូវយ៉ាងស្រស់ៗតែម្តង ដោយគ្មានខ្លាចញញើតនិងច្បាប់នៅក្នុងស្រុកខ្មែរអ្វីបន្តិចសោះ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា “ប្រយ័ត្នប្រយែងផង ស្រីៗដែលចូលចិត្តជិះកង់បី ឬ PassApp ជាដេីម ជនជាតិចិនធ្វេីការប្លន់នៅមុខខុនដូ បងស្រីញុំផ្ទាល់ម៉ង សាហាវណាស់”។
គ្រាន់តែបានឃើញហេតុការណ៍នេះភ្លាម ធ្វើឲ្យមហាជនមានការតក់ស្លត់ជាខ្លាំង នេះសំណាងហើយដែលវាគំរាមយកតែកាបូប ចុះបើវាធ្វើរឿងផ្សេង តើស្រ្តីម្នាក់នោះនឹងទៅជាយ៉ាងណា? ។ទន្ទឹមនឹងនេះ ក៏មានមហាជនជាច្រើន បានសូមណូមពរដល់អាជ្ញាធរ មេត្តាជួយតាមចាប់ជនដៃដល់ និង ជួយធ្វើការត្រួតពិនិត្យចំពោះសុខសុវត្ថិភាពរបស់ប្រជាជនផង៕
មានវិដេអូ៖
ប្រភព៖ Kiki Wen Jun