សូមពឹងបងប្អូនជួយស៊ែរឲ្យប្អូនបានឃើញផង…កម្លាំងប៉ុស្តិ៍នគរបាលវាលស្បូវ រើសបានកាបូបលុយរបស់បុរសម្នាក់​ មានឈ្មោះថា រស្មី សូមប្អូនទំនាក់ទំនងទៅកាន់ប៉ុស្តិន៍នគរបាលផង…

សូមពឹងបងប្អូនជួយស៊ែរឲ្យប្អូនបានឃើញផង...កម្លាំងប៉ុស្តិ៍នគរបាលវាលស្បូវ រើសបានកាបូបលុយរបស់បុរសម្នាក់​ មានឈ្មោះថា រស្មី សូមប្អូនទំនាក់ទំនងទៅកាន់ប៉ុស្តិន៍នគរបាលផង...

នៅមុននេះបន្តិច មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pheng Ryna បានបង្ហោះសារថា “បងប្អូនប្រជាពលរដ្ឋបាត់កាបូបលុយ ដែលមានអត្តសញ្ញាណ ឈ្មោះ វិន រស្មី សូមទំនាក់ទំនងមកប៉ុស្តិ៍វាលស្បូវ

ភ្នំពេញ ៖នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០នាទីយប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវសហការណ៍ជាមួយកម្លាំងប្រជាការពារសង្កាត់ធ្វើការល្បាតក្នុងមូលដ្ឋានដល់ចំណុចច្រកចូលបូរីលឹមឈាងហាក់ក៏ប្រទះឃើញកាបូបលុយខាងលើ ក្នុងកាបូបលុយនោះមានលុយ៣៥០០០រៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី០១សន្លឹក កាតWING ២ សន្លឹក។ ម្ចាស់កាបូបមានឈ្មោះថា វិន រស្មី មានស្រុកកំណើតនៅក្នុងឃុំមោង ស្រុកមោងឬស្សី បាត់ដំបង។

បើបងប្អូនដែលបានបាត់ជ្រុះបាត់កាបូបលុយខាងលើ សូមមកទំនាក់ទំនងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ រឺ តាមរយះលេខទូរស័ព្ទ 010 946677/ 011 444 392។

អាស្រ័យហេតុនេះ បើបងប្អូនបានឃើញ មេត្តាជួយស៊ែរឲ្យម្ចាស់កាបូបគាត់បានឃើញផង មិនដឹងថាគាត់ពិបាកចិត្តខ្លាំងណាទេ ពេលបានបាត់កាបូប ដែលមានរបស់សំខាន់ជាច្រើននៅក្នុងកាបូបបែបនេះ៕

ប្រភព៖ Pheng Ryna

Leave a Reply

Your email address will not be published. Required fields are marked *