ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ព្រះកន្សែងខ្លាំងនៅក្នុងព្រះពិធីថ្វាយព្រះភ្លើង សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ព្រះកន្សែងខ្លាំងនៅក្នុងព្រះពិធីថ្វាយព្រះភ្លើង សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ភ្នំពេញ ៖  ដូចដែលបងប្អូនជនរួមជាតិបានជ្រាបហើយថាព្រះពិធីដង្ហែព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងមកកាន់ព្រះមេរុ ខាងមុខវត្តបទុមវតី ត្រូវបានប្រារព្ធព្រះពីធីថ្វាយព្រះភ្លើង នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកផេករបស់ព្រះនាងតូចដែលមានឈ្មោះថា Jenna Norodom Official បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា​៖កម្មវីធីព្រឹកមិញនេះ ដង្ហែ ព្រះ សព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ ព្រះ មេរុ ដេីម្បី ប្រារព្ធ ព្រះពិធី ថ្វាយ ព្រះ ភ្លើង ខាង មុខ វត្តបទុមវតី ។ ជេន ណា សូមថ្វាយមហាព្រះរាជកុសល 🙏🏻💐 #JennaNorodom #Credit Photo: Mr.Sara Sophanna ៕

Leave a Reply

Your email address will not be published. Required fields are marked *