មន្ត្រីជាន់ខ្ពស់សុខាភិបាល បានប្រើប្រាស់សេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ រួចហើយ ក្រុមគ្រូពេទ្យពិតជាសមត្ថភាពខ្ពស់ ចំណែកសីលធម៏វិញល្អកប់​…

មន្ត្រីជាន់ខ្ពស់សុខាភិបាល បានប្រើប្រាស់សេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ រួចហើយ ក្រុមគ្រូពេទ្យពិតជាសមត្ថភាពខ្ពស់ ចំណែកសីលធម៏វិញល្អកប់​...

បើយោងតាមគណនីហ្វេសប៊ុករបស់ក្រសួង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រាប់ឲ្យដឹងថា “ញុំ​ ឱ​ វណ្ណឌីន​ ជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល​ បានមកប្រេីប្រាស់សេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដោយមានការជឿជាក់លេីសមត្ថភាពជំនាញនៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ។ ខ្ញុំសូមសម្តែងនូវការកោតសរសេីរនិងថ្លែងអំណរគុណដោយស្មោះ​ ជូនដល់លោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដែលមានចំណេះជំនាញល្អពិតប្រាកដ​ ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវ:ពេទ្យ​ បានជួយពិនិត្យនិងព្យាបាលជេីងស្តាំរបស់ខ្ញុំប្រកបដោយប្រសិទ្ធិភាពខ្ពស់និងបានធូរស្រាលនាថ្ងៃនេះ។ ខ្ញុំនឹងបន្តប្រេីប្រាស់សេវាផ្តល់ដោយក្រុមគ្រូពេទ្យខ្មែរជាបន្តទៀត​ ហេីយក្នុងពេលសម្រាកព្យាបាល​ ខ្ញុំក៏បានពិនិត្យឃេីញផងដែរថា​ មានបងប្អូនប្រជាពលរដ្ឋកម្ពុជា​យេីងជាច្រេីនកុះករបាននិងកំពុងប្រេីប្រាស់សេវានៅមន្ទីរពេទ្យនេះ​ ដែលបានបង្ហាញពីទំនុកចិត្តរបស់បងប្អូនយេីងលេីសមត្ថភាពក្រុមគ្រូពេទ្យខ្មែរយេីង។

ខ្ញុំសូមជូនពរបងប្អូននិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់​ មានសុខភាពល្អបរិបូណ៌បន្តបេសកម្មដ៏ថ្លៃថ្លានេះ​ ដេីម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរយេីងជាបន្តទៀត។ បេីមិនមានក្រុមគ្រូពេទ្យខ្មែរយេីងជួយដល់ខ្មែរទេនោះ​ ប្រជាជនរាប់ម៉ីន​ រាប៉លាននាក់ប្រាកដជាមិនបានជាស្បេីយពីរោគាឡេីយ។ អរគុណជាអនេក”៕

ប្រភព៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *