ប្រពៃណាស់ ក្មេងល្អ ! ឆេង ប្រសិទ្ធ បានចូលរួមកម្មវិធីបូជាព្រះសព សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់

ប្រពៃណាស់ ក្មេងល្អ ! ឆេង ប្រសិទ្ធ បានចូលរួមកម្មវិធីបូជាព្រះសព សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់

ភ្នំពេញ៖នៅ​ថ្ងៃច័ន្ទ ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ ​ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាម្ចាស់ក្សត្រីរបស់ខ្ញុំ ជាព្រះមាតារបស់ខ្ញុំ ​បានយាងសោយព្រះពិរាល័យទៅហើយ។ ព្រះអង្គ បានឆ្លងកាត់ដំណើរជីវិតយ៉ាងលំបាកមួយនៅក្នុងសតវត្សរ៍ទី២០ដែលពោរពេញទៅដោយអនុស្សាវរីយ៍សម្បូរ​បែប​ជា​ប្រវត្តិសាស្ត និង​ភាព​រំជើបរំជួល​ផ្នែក​សិល្បៈ។

 ដោយ​ទទួល​បាន​នូវ​ក្ដី​ស្រឡាញ់​និង​ភាព​ស្ញប់ស្ញែង​ដោយសារ​តែ​ទេព​កោសល្យ​ និង​ទឹក​ព្រះ​ទ័យ​​ស្មោះ​ត្រង់​យ៉ាង​ពិត​ប្រាដក​នៅ​ក្នុង​ការ​ប្ដេជ្ញា​នានា ព្រះអង្គ ក៏ទទួលបាននូវការអបអរពីលោក Charles de Gaulle លោកស្រី Jackie Kennedy និង​ឥស្សរជន​ល្បីៗ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​សតវត្សរ៍​នេះ ប៉ុន្តែ​សំខាន់​បំផុត គឺព្រះអង្គ ទទួលបាននូវការកោតសរសើរពីព្រះបិតារបស់លោក ពីព្រះមហាវិរ:ក្សត្ររបស់លោក គឺ​ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងពីសម្ដេចយាយរបស់លោក គឺ សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា ដែល​យល់​ថា ព្រះអង្គ ពិតជាមានភាពទន់ភ្លន់យ៉ាងពិសេស។

 ហើយ​នៅ​ពេល​ដែល​ព្រះរាជាណាចក្រ​បាន​បាត់​បង់​នូវ​អ្វីៗ​ទាំង​អស់ និង​ខិតខំ​ព្យាបាល​ដំបៅ​ដ៏​ជ្រៅ​របស់​ខ្លួន សម្តេចរាជបុត្រីព្រះរៀមបានព្យាបាលដំបៅដែលអន្ទោលតាមព្រះកាយ​របស់លោកជាប់ជានិច្ច តាមរយៈ​របាំ​ព្រះ​រាជ​ទ្រព្យ ហើយលោកបានរៀបចំធ្វើឱ្យរបាំបុរាណរបស់ដូនតា​មួយ​នេះ​រស់​ឡើង​វិញ​ ជា​របាំ​ដែល​ពី​មុន​គឺ​ជា​ដួង​ព្រលឹង​ ហើយ​ពេល​នេះ នៅ​តែ​ជា​ដួង​ព្រលឹង​របស់​ប្រជា​ជន​ខ្មែរ។

 នោះគឺជាស្នាព្រះហស្ត មួយដែលគ្មានអ្នកណាម្នាក់អាចដកចេញពី សម្តេចរាជបុត្រីព្រះរៀមបានទៀតឡើយ។ ស្នាព្រះហស្ត ដែលមានជីវិតរស់ កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​ដោយសារ​តែ​ការងារ​ដ៏​លំបាកលំបិន​របស់​ព្រះអង្គ លើសពីការស្មាន។ ព្រះអង្គ នៅតែបន្តកសាងជារៀងរហូត តាមរយៈ​របាំ​និង​សិល្បៈ នូវ​ចំណង​រវាង​អតីតកាល​និង​បច្ចុប្បន្នកាល ការ​បន្ត​នូវ​ប្រពៃណី​ទំនៀមទំលាប់​ដែល​ចាំ​បាច់​ ​ដើម្បី​ប្រវត្តិសាស្ត្រ​និង​ឯកភាព​ជាតិខ្មែរ។ ​ប្រជាជាតិ​នីមួយៗ ក្នុង​គ្រប់​សម័យ​កាល តែង​តែមានឥស្សរជន​ដែល​ជា​ប្រភព​នៃ​គំនិត​ច្នៃ​ប្រឌិត​សិល្បៈ នោះ​គឺ​ម្ចាស់​ក្សត្រី​ប្រកប​ដោយ​មោទនភាព មាន​វណ្ណសម្បត្តិ​​ដ៏​វិសេស​នេះ​ហើយ​ដែល​តំណាង​ឱ្យ​ជម្រៅ​បេះ​ដូង​របស់​ប្រជាជន​គ្រប់​រូប។ 

ម៉ាម៉ង់​គឺ​ជា​ឥស្សរជន​រូប​នោះហើយ ជា​ស្ត្រី​មាន​សេរី​ភាពផ្នែក​គំនិត​ ជា​ស្ត្រី​មាន​ពហុ​លក្ខណៈ​សម្បត្តិ​ ដែល​រក្សា​មនោសញ្ចេតនា​របស់​ប្រជា​ជន​កម្ពុជា​ឱ្យ​ដក់​ជា្យដក់ជាប់នៅក្នុងបេះដូងរបសលោក ជា​រៀងរហូត។»សំណេរ នៃអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់សុីតា ព្រះបុត្រី នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេក​ដែលមានឈ្មោះថា Chheng Praseth – ប្រសិទ្ធ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ព្រឹកនេះប្រសិទ្ធបានចូលរួមកម្មវិធីបូជាព្រះសព សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ 🙏៕

Leave a Reply

Your email address will not be published. Required fields are marked *