កែវ រំចង់ ថា នេះហើយ ជីវិតអ្នកប្រដាល់ គឺខំតស៊ូដើម្បីជាតិសាសន៍ខ្លួន ទោះជាឈឺប៉ុនណា ក៏ប្តូរដើម្បីជាតិកម្ពុជា…មានវិដេអូ

កែវ រំចង់ ថា នេះហើយ ជីវិតអ្នកប្រដាល់ គឺខំតស៊ូដើម្បីជាតិសាសន៍ខ្លួន ទោះជាឈឺប៉ុនណា ក៏ប្តូរដើម្បីជាតិកម្ពុជា...មានវិដេអូ

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយពីវត្តមានរបស់កីឡាករដ៏ល្បីឈ្មោះ កែវ រំចង់ ដែលជាកីឡាករដ៏ល្បីឈ្មោះម្នាក់ប្រចាំប្រទេសកម្ពុជា ។ កាលពេលថ្មីៗនេះកីឡាកររូបនេះ បានធ្វើដំណើរទៅប្រកួតនៅប្រទេសបារាំង ដើម្បីដណ្តើមខ្សែរក្រវ៉ាត់ MTGP ប៉ុន្តែជាលទ្ធផលកីឡាករខ្មែរយើងបានចាញ់កីឡាករបារាំងនៅក្នុងទឹកទី៤ ។

ដោយឡែកបើយើងងាកទៅមើលលើបណ្តាញសង្គមហ្វេសប៊ុករបស់កីឡាករខ្មែរយើង ក្រោយពីការវិញ គឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ ដែលត្រូវគេវាយ ប៉ោងភ្នែកម្ខាង ដែលមើលទៅពិតជាគួរឲ្យខ្លោចចិត្តមែនទែន ។ តែយ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍អាណិត និងចូលចិត្តកីឡាករខ្មែរយើងជាខ្លាំង និងបន្តឲ្យកីឡាករតស៊ូ ទៅមុខទៀត ។

បើទោះបីជាលទ្ធផលនៅក្នុងការប្រកួត លោកមិនទទួលបានលទ្ធផល ឬក៏ជាម្ចាស់ខ្សែរក្រវ៉ាត់ក៏ពិតមែន តែលោកនៅតែអរគុណដ៏បងប្អូនខ្មែរយើងដែលបានជួយលើកទឹកចិត្តដល់លោក ដោយលោកបានបង្ហោះសារថា “នេះហើយ ជីវិតអ្នកប្រដាល់ គឺខំតស៊ូដើម្បីជាតិសាសន៍ខ្លួន ទោះជាឈឺប៉ុនណា ក៏ប្តូរដើម្បីជាតិ កម្ពុជា 🇰🇭🇰🇭🙏🙏🙏. អរគុណខ្លាំងណាស់បងប្អូន ដែលគាំទ្រ🙏🙏🙏🙏”៕

សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖

ប្រភព៖Keo Rumchong

Leave a Reply

Your email address will not be published. Required fields are marked *