សូមជួយដល់លោកយាយផង…វ័យកាន់តែចាស់ កាន់តែលំបាកវេទនា គ្មានកូនចៅមើលថែ មានតែខំប្រឹងទៅច្រូតស្រូវឲ្យគេ​ ដើម្បីចិញ្ចឹមជីវិត…មានវិដេអូ

សូមជួយដល់លោកយាយផង...វ័យកាន់តែចាស់ កាន់តែលំបាកវេទនា គ្មានកូនចៅមើលថែ មានតែខំប្រឹងទៅច្រូតស្រូវឲ្យគេ​ ដើម្បីចិញ្ចឹមជីវិត...មានវិដេអូ

នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន បានបង្ហាញការស្រលាញ់ ដោយការចែករំលែកក្តីស្រលាញ់ និង ជួយដល់ជនទីទាល់ក្រ ដោយមានការឧបត្ថម្ភជាប្រាក់ ឬសំភារៈសិក្សាដល់ក្មេងៗផងដែរ។ បើយើងងាកមកមើលពីជីវិតដល់លំបាករបស់លោកយាយម្នាក់ ដែលគាត់ប្រឹងដើរច្រូតស្រូវ ដើម្បីបានប្រាក់បន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារឲ្យដឹងថា “លោក​យាយ​កំសត់ណាស់ រស់​នៅ​តែ​ម្នាក់​ឯង​ សព្វថ្ងៃប្រកបរបរដើរ​ច្រូត​ស្រូវ​ឲ្យគេ ក្រែងបានប្រាក់ខ្លះដេីម្បី​ចិញ្ចឹម​ជីវិត​ លោកយាយគ្មានសាច់ញាតិទេ បានញាតិមិត្ត​ជិត​ខាង​គេ​អាណិតគេ​ចេះ​តែជួយ​ចិញ្ចឹម​។

ដោយមើលឃើញការលំបាករបស់លោកយាយ ខ្ញុំសូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​ទាំង​អស់ ​សុំជួយ​ដល់​គាត់​ផងទោះតិចក្ដីច្រើនក្ដីតាមទឹកចិត្តរបស់បងប្អូន​ លោក​យាយ​រស់នៅ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ រឺ​ទំនាក់ទំនង​ខ្ញុំ​ តាម​រយៈ​លេខ​:096,9988938-069,992800- 0965056900 Date:26/11/2019″។

អាស្រ័យហេតុនេះ សូមបងប្អូន មេត្តាជួយដល់លោកយាយ កំសត់ម្នាក់នេះផង ព្រោះគាត់កាន់តែចាស់ណាស់ទៅហើយ ហើយគ្មានកូនចៅ និងសាច់ញាតិ ទេ ព្រោះអ្នកមានគុណ ព្រមទាំងប្តីរបស់គាត់បានលាចាកលោកទៅហើយ៕

មានវិដេអូ៖

ប្រភព៖ Phorn Chetra

Leave a Reply

Your email address will not be published. Required fields are marked *