កុំដាច់ចិត្តអូសរំលងអី…ក្មេងប្រុសអាយុ១ខួប ទើបរៀនដើរ ម្តាយដាក់លើរទេះ ដួលចូលភ្លើងចង្រ្កានបាយ ទាំងជើងជាប់រទេះ បណ្តាលឲ្យភ្លើងឆេះពេញមុខ…

កុំដាច់ចិត្តអូសរំលងអី...ក្មេងប្រុសអាយុ១ខួប ទើបរៀនដើរ ម្តាយដាក់លើរទេះ ដួលចូលភ្លើងចង្រ្កានបាយ ទាំងជើងជាប់រទេះ បណ្តាលឲ្យភ្លើងឆេះពេញមុខ...

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sola Khang ដែលបានបង្ហោះសារថា “សាក​ស្រម៉ៃ​មើល​គ្នា​ឈឺ​ចាប់​យ៉ាង​ណា ក្មេង​ប្រុស​ម្នាក់​ទើប​រៀន​ដើរ ម្ដាយ​​ដាក់​លើ​រទេះ ​ដួល​ចូល​ភ្លើង​ចង្ក្រាន​បាយ ទាំង​ជើង​ជាប់​រទេះ ទម្រាំ​ឪពុក​ម្ដាយ​ដឹង​​​ភ្លើង​ឆេះ​រោល​ពេល​មុខ

ក្មេង​ប្រុស​វ័យ​ជាង​១ខួប​ម្នាក់ បាន​ដួល​ចូល​ភ្លើង​ចង្ក្រាន​បាយ ​ឆេះ​រលាក​​ស្ទើរ​ពេញ​មុខ​ទាំង​ជើង​ជាប់​រទេះ ខណៈ​ដែល​ម្ដាយ​បាន​ដាក់​លេង​ក្បែរ​ចង្ក្រាន​បាយ ទម្រាំ​ឪពុក​ម្ដាយ​ដឹង​​​ភ្លើង​ឆេះ​រោល​ពេល​មុខ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​​ថ្ងៃ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិត​ក្នុង​ភូមិ មេសាង ឃុំ ព្រៃ​រំដេង ស្រុក​មេសាង ខេត្ត ព្រៃវែង។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​​ប្រមាណ​ជា​៨​ព្រឹក ម្ដាយ​ក្មេង​រក​គ្រោះ​បាន​ដាក់​ដាំ​បាយ​ដោយ​ ហើយ​ដាក់​​កូន​មាន​វ័យ​ជាង​១​ខួប​ដែល​ទើប​រៀន​ដើរ លើ​រទេះ​ឲ្យ​ដើរ​លេង។

ម្ដាយ​ឪពុក​បាន​ទៅ​ធ្វើ​កិច្ចការ​ផ្ទះ​ក្បែរ​នោះ ភ្លើង​បាយ​កំពុង​ចេះ​​ពេញ​ចង្ក្រាន ភ្លាម​នោះ​ក្មេង​ប្រុស​​បាន​ដើរ​​កិល​ទៅ​លេង​ភ្លើង​ហើយ​ក៏ ដួល​រទេះ​ក្រឡាប់​ទាំង​ជើង​រទេះ ចូល​​ភ្លើង​ចង្ក្រាន​នោះ ឪពុក​លឺ​កូន​ស្រែក​យំ​ក៏ បាន​រត់​មក​មើល​ឃើញ​កូន​ ក៏​នាំ​មក​សង្គ្រោះ​នៅ​ផ្ទះ​គ្រូពេទ្យ​ក្បែរ​នោះ ប៉ុន្តែ​ដោយ​ទំហំ​នៃ ​របួស​នោះ មាន​សភាព​ធ្ងន់ធ្ងរ​ពេក ដឹក​មក​​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​គន្ធបុប្ផា។

បច្ចុប្បន្ន​ក្មេង​ប្រុស​រង​គ្រោះ កំពុក​សម្រាក​នៅ​​មន្ទីរពេទ្យ​គន្ធបុប្ផា ប៉ុន្តែ​មិន​ដឹង​ថា ភ្នែក​ទាំង​ពីរ​ អាច​សង្គ្រោះ​បាន​ឬ​អត់​​ឡើយ។ ក្មេង​រង​គ្រោះ​ឈ្មោះ ថា វិវឌ្ឍន​ អាយុ​១ខួប​ជាង ម្ដាយ​ឈ្មោះ ខុត ធីតា ឪពុក ឈ្មោះ ថា សី ​មាន​មុខ​របរ ជា​កសិករ ។

នេះ​ជា​មេ​រៀន​​​ធំ​មួយ​សម្រាប់​ឪពុក​ម្ដាយ​គ្រប់​រូប ក្នុង​ការ​មើល​ថែ​កូន ការ​ធ្វេសប្រហែស​របស់​ឪពុក​ម្ដាយ នាំ​ឲ្យ​មាន​វិប្បដិសារី​អស់​១​ជីវិត ហើយ​អាច​ឈាន​ដល់​គ្រួសារ​ឈ្លោះ​ប្រកែក​បែក​បាក់​គ្នា​ទៀត បើ​សិន​ជា មិន​ចេះ​អធ្យាស្រ័យ​ឲ្យ​​គ្នា។ ប្រសិន​បើ​មាន​សប្បុរសជន​ចង់​ចូល​រួម បរិច្ចាគ​ដល់​ក្មេង​រក​គ្រោះ អាច​ទាក់​ទង​តាម​លេង ទូរស័ព្ទ ‭015 698 896‬ឬ 070451400 ៕

ប្រភព៖ Sola Khang

Leave a Reply

Your email address will not be published. Required fields are marked *