ចូលរួមត្រេកអរផង…តារាចម្រៀងលោក រិន សាវ៉េត កាន់ដៃគូរដណ្តឹង ចូលរោងជ័យ នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ

ចូលរួមត្រេកអរផង...តារាចម្រៀងលោក រិន សាវ៉េត កាន់ដៃគូរដណ្តឹង ចូលរោងជ័យ នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ

ភ្នំពេញ៖ លោក រិន សាវ៉េត គឺជាតារាចម្រៀងមួយរូប ដែលមានភាពមមាញឹកជាមួយនិងអាជីពសិល្បៈ ហើយលោកគឺជាឪពុកដ៏ល្អម្នាក់ ដែលមើលថែកូនប្រុស បានយ៉ាងល្អ គួរឲ្យសរសើរណាស់។ តារាចម្រៀងប្រុសរូបនេះ គឺតែងតែ បង្ហាញពីភាពផ្អែមល្អែម ព្រមជាមួយទឹកមុខយ៉ាងស្រស់ញញឹម ដែលពោលពេញទៅដោយក្តីសុខ ។

បើងាកមកមើលពីជីវិតស្នេហារបស់លោកវិញ កំពុងតែសាងភាពផ្អែមល្ហែម យ៉ាងខ្លាំងជាមួយគូដណ្តឹងស្រស់សោភា ។ ក្រោយពីមានពិធីភ្ជាប់ពាក្យជាមួយរួចមក លោកក៏បានប្រកាសថ្ងៃចូលរោងជ័យជាមួយគូដណ្តឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះហើយ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញការត្រេកអរ អមជាមួយជាពាក្យជូនពររបស់ជាច្រើន និងសូមឲ្យលោកមានសុភមង្គល ជាមួយអនាគតភរិយា ដែលនិងចូលរោងការជាមួយគ្នា នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ មួយវិញទៀត តារាប្រុសរូបនេះ ក៏មានតែពាក្យអរគុណចំពោះបងប្អូន ដែលបានចូលរួមជូនពរលោក និងភរិយាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *