ប្រពៃណាស់! ចំណងដៃអាពាហ៍ពិពាហ៍ ចំនួន ១០ ម៉ឺនដុល្លា ត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ…

ប្រពៃណាស់! ចំណងដៃអាពាហ៍ពិពាហ៍ ចំនួន ១០ ម៉ឺនដុល្លា ត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ...

សៀមរាប៖ ប្រពៃណាស់ ចំណងដៃអាពាហ៍ពិពាហ៍ ចំនួន ១០ ម៉ឺនដុល្លា ត្រូវប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផា៣ និងមន្ទីរពេទ្យកុមារអង្គរ ដែលថវិកាទាំងនេះបានមកពីចំណងដៃ នៃអពាហ៍ពិពាហ៍បុត្រា និងបុត្រីប្រសាររបស់លោកស្រី កុយ សាលីណា ដែលជាភរិយារបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ រួមនិងក្រុមគ្រួសារកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។

ក្នុងនោះដែរ លោកស្រី កុយ សាលីណា បានថ្លែងថា ថវិកាដែលក្រុមគ្រួសាររបស់លោកស្រី បាននាំយកមកជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ គន្ធបុប្ផានាពេលនេះ គឺមានចំនួន ១០ម៉ឺនដុល្លារអាមេរិក។ ថវិកាទាំងនេះ គឺបានយកទៅប្រគល់ជូនគន្ធបុប្ផា ចំនួនថវិកា ៥ម៉ឺនដុល្លារ និងជូនមន្ទីរពេទ្យកុមារអង្គរ ចំនួន ៥ម៉ឺនដុល្លារ។

លោកជំទាវបានគូសបញ្ជាក់ថា ការនាំយកថវិកា ជូនមន្ទីរពេទ្យនាពេលនេះ ដើម្បីបានចូលរួមចំណែកមូលនិធិរបស់មន្ទីរពេទ្យទាំងពីរ សម្រាប់ជួយសង្គ្រោះដល់អាយុជីវិតរបស់កុមារកម្ពុជា។ សម្រាប់ការប្រគល់ថវិកានេះ គឺបាន ៣លើកហើយ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងបាន ២លើកសម្រាប់មន្ទីរពេទ្យកុមារអង្គរ។

លោកជំទាវក៏បានបន្ថែមថាថា ភ្ញៀវដែលបានផ្តល់កិត្តិយស ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះ គឺជាដៃគូសប្បុរសជនទាំងអស់គ្នា ។ សូមអនុមោទនា បុណ្យកុសល ៕

Leave a Reply

Your email address will not be published. Required fields are marked *