ឲ្យតែយ៉ាងនឹងៗទៅ មិនដឹងអ្នកណាជាប៉ូលីសពិត ហើយអ្នកណាជាប៉ូលីសក្លែងក្លាយទេ…ពាក់ឯកសណ្ឋានប៉ូលីស ជិះម៉ូតូដេញពីក្រោយ និងកាក់សុំឆែកឆេរម៉ូតូ ដល់ពេលអត់ឃើញមានអី ក៏គម្រាមគេ ចុងក្រោយ…

ឲ្យតែយ៉ាងនឹងៗទៅ មិនដឹងអ្នកណាជាប៉ូលីសពិត ហើយអ្នកណាជាប៉ូលីសក្លែងក្លាយទេ...ពាក់ឯកសណ្ឋានប៉ូលីស ជិះម៉ូតូដេញពីក្រោយ និងកាក់សុំឆែកឆេរម៉ូតូ ដល់ពេលអត់ឃើញមានអី ក៏គម្រាមគេ ចុងក្រោយ...

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង៣០នាទី យប់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលបានបន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានប៉ូលីសនគរបាល ពាក់ស័ក្ដិ ៣ រួចជិះម៉ូតូដេញកាក់ម៉ូតូយុវជនម្នាក់សុំពិនិត្យទឹកនោម និងសំឡុតគម្រាមយកទៅខណ្ឌ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហេតុការណ៍នេះបានកើតឡើងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុច មុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះថា ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំ ទូលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499។ 

ចំណែកជនរងគ្រោះមានឈ្មោះថា ជា សុផាណាត់ អាយុ២៤ឆ្នាំ មុខរបបជាកម្មកររោងចក្រ ស្នាក់នៅម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FE-1609។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា រូបគាត់កំពុងតែជិះម៉ូតូទៅផ្លូវជាតិលេខ៤ ស្រាប់តែមានបុរសម្នាក់ ពាក់ឯកសណ្ឋានប៉ូលីស ជិះម៉ូតូដេញពីក្រោយ និងបានកាក់ម៉ូតូសុំឆែកឆេរ។ ក្រោយពេលឆែកឆេរហើយមិនមានអ្វីសោះនោះ ស្រាប់តែគំរាមឲ្យទៅខណ្ឌ ដើម្បីពិនិត្យទឹកនោម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានសូមមើលអត្តសញ្ញាណ តែជនរូបនោះមិនបានបង្ហាញឲ្យដឹងនោះទេ។ 

ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់ ហើយក៏បាននាំខ្លួនជនសង្ស័យរូបនោះទៅសាកសួរ ។ បើតាមចំលើយសារភាពរបស់ជនសង្ស័យរូបនោះ បានប្រាប់ឲ្យសមត្ថកិច្ចដឹងថា ខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលីសពេក។ ក្រោយពីសួរនាំដឹងរឿងហើយ សមត្ថកិច្ច បានកសាងសុំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *