ស្រ្តីម្នាក់ បីកូនតូច ដែលទើបនឹងកើតបាន៩ថ្ងៃ ជ្រលក់ទឹកទន្លេ និងស្រែកមិនឲ្យអ្នកជិតចូលជួយទៀត បើមិនដូចនេះ នាងនឹង…

ស្រ្តីម្នាក់ បីកូនតូច ដែលទើបនឹងកើតបាន៩ថ្ងៃ ជ្រលក់ទឹកទន្លេ និងស្រែកមិនឲ្យអ្នកជិតចូលជួយទៀត បើមិនដូចនេះ នាងនឹង...

ភ្នំពេញ៖ ​ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច ស្រ្តីម្នាក់សង្ស័យតែញៀ នថ្នាំ បានបីកូនដែលទើបនឹងកើតបាន៩ថ្ងៃ យកទៅជ្រមុជទឹក ដែលហេតុការណ៍មាត់ទន្លេក្នុងតំបន់មិន រៀបរយភូមិផ្សារតូច​ សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​។ ស្រ្តីជាម្តាយរូបនោះមានឈ្មោះថា ទូច​ គឹមសៀងហៃ​ អាយុ២៤ឆ្នាំមានទីលំនៅក្រុមទី១៤ភូមិ​ផ្សារ​តូច​ សង្កាត់ទួលង្កែទី១​ ខណ្ឌឬស្សីកែវ​រាជធានី​ភ្នំពេញ​។ កូនស្រីអាយុឈ្មោះ​ ច័ន្ទ​ មុន្នីនាថ​ អាយុ៩ថ្ងៃ​។

បើតាមសម្តីអ្នកបានឃើញស្រ្តីជាម្តាយបាននាំយកកូនស្រីដែលទើបតែកើតបាន៩ថ្ងៃនោះ ត្រូវបានម្តាយចិត្តអប្រិយ៍យកទៅជ្រលក់ទឹកនៅលើស្ពានឈើមួយបន្ទះ ដែលធ្វើសម្រាប់ពលរដ្ឋងូតទឹក ឬឆ្លងកាត់អែបច្រាំងទន្លេ ដោយស្រ្តីរូបនោះបានចាប់ជើងកូនជ្រលក់ទឹក។ ក្រោយពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ នេះភ្លាមក៏បានទៅជួយ តែស្រ្តីជាម្តាយបានស្រែកថា បើអ្នកណាហ៊ានចូលជួយ គេនឹងទម្លាក់កូនចូលក្នុងទឹកតែម្តង។ ខណៈទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ គាត់មិនហ៊ានចូលជួយ​ តែគាត់បាននិយាយលួងលោម ស្រ្តីនោះរហូតជួយសង្គ្រោះជីវិតក្មេងស្រ្តីផុតពីគ្រោះថ្នាក់នេះបាន។ 

ក្រោយពីបានជួយក្មេងបានហើយនោះ បងប្អូនប្រជាពលរដ្ឋ បានទិញទឹកដោះគោ សម្រាប់បំបៅកូននោះ ពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទិ២៦ ស្រ្តីដែលជាម្តាយរូបនោះ បានស្រែកឡាំប៉ា ក្នុងបំណងចង់បានកូនស្រីទៅវិញ ទើបបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ ប្រាប់សមត្ថកិច្ចដើម្បីរកវិធីជួយក្មេង។ ក្រោយពេលដែលបងប្អូនប្រជាពលរដ្ឋគាត់បានរាយការណ៍ទៅសមត្ថកិច្ចហើយនោះ សមត្ថកិច្ចក៏បានរកវិធីដោះស្រាយ ដើម្បីបញ្ចៀសកូនស្រីចេញពីម្តាយ ខ្លាចមានគ្រោះថ្នាក់ដល់ក្មេងស្រី បន្ទាប់មកក៏បានហៅម្តាយក្មេងស្រីទៅនិយាយហើយ ស្ត្រីជាម្តាយក៏ប្រគល់កូនតូចរបស់ខ្លួន ទៅសង្គមកិច្ចខណ្ឌឬស្សីកែវដើម្បីមើលថែ ៕

Leave a Reply

Your email address will not be published. Required fields are marked *