សង្ឃឹមថាព័ត៌មាននេះនឹងជ្រាបទៅដល់ក្រសួងពាក់ព័ន្ធ…នេះគឺជាថ្ងៃទី៧ហើយ ដែលក្រុមយុវជនសំរាម ដើរប្រមូលសំរាមនៅកោះរ៉ុងសន្លឹម ហើយក៏បានឃើញឡដុតសំរាមមួយ ទន្ទឹមនឹងនេះលោកសង្ឃឹមថា…មានវិដេអូ

សង្ឃឹមថាព័ត៌មាននេះនឹងជ្រាបទៅដល់ក្រសួងពាក់ព័ន្ធ...នេះគឺជាថ្ងៃទី៧ហើយ ដែលក្រុមយុវជនសំរាម ដើរប្រមូលសំរាមនៅកោះរ៉ុងសន្លឹម ហើយក៏បានឃើញឡដុតសំរាមមួយ ទន្ទឹមនឹងនេះលោកសង្ឃឹមថា...មានវិដេអូ

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ក្រុមយុវជនសំរាម ដែលក្រុមពួកគាត់បានធ្វើការប្រមូលសំរាម នៅបឹងត្របែក និងនៅកន្លែងផ្សេង មិនថាទីក្រុង ឬបណ្តាខេត្តគឺគាត់បានធ្វើការប្រមូលសំរាម បានទាំងអស់។ ដោយឡែកដោយការមើលឃើញពីសំរាមនៅក្នុងកោះរ៉ុងសន្លឹម​ ដែលជាខេត្តមួយ មានភ្ញៀវទេសចរណ៍ទៅលេងយ៉ាងច្រើនផងនោះ លោកនិងក្រុមការងារក៏បានចុះទៅប្រមូលសំរាម នៅទីនោះ ហើយថ្ងៃនេះគឺជាថ្ងៃទី៧ហើយ ដែលក្រុមពូកគាត់បានចុះធ្វើការប្រមូលសំរាម។

ទន្ទឹមនឹងនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ក៏បានបង្ហោះសារក្រោយពីបានរកឃើញឡដុតសំរាមមួយនៅភូមិ២៣ នៅក្នុងកោះរ៉ុងសន្លឹម លោកក៏បានសម្រេចចិត្តធ្វើជាវិដេអូឃ្លីបមួយ ដើម្បីចែកជូនបងប្អូនបានទស្សនា និងសូមស្នើរសូមដល់ក្រសួងពាក់ព័ន្ធមេត្តាជួយចុះមកជួយធ្វើការត្រួតពិនិត្យផង។ 

ម្ចាស់គណនីហ្វេសប៊ុក លោកសាន ដារ៉ាវីត បានបង្ហោះសារថា “«នៅភូមិ២៣ កោះរ៉ុងសន្លឹម ថ្ងៃទី៧» ឡដុតសំរាមដែលមានទីតាំងនៅភូមិ២៣ មានជាង១០០គ្រួសារ រស់នៅទីនោះ។ ក្រោយពីពួកយើងដើរជុំវិញភូមិកោះនេះហើយសង្កេតឃើញថានៅតែមានសំរាមពាសវាលពាសកាលដូចជាគ្មានអ្នកយកទៅដុតសោះ។ បើតាមការសាកសួរមើលទៅប្រហែលជា៣០%ដែលយកទៅឡដុតមួយនោះ។ សង្ឃឹមថាព័ត៌មាននេះនឹងជ្រាបទៅដល់ក្រសួងពាក់ព័ន្ធ សូមចែករំលែកឯកសារនេះផង❤️🇰🇭 ។យុវជនសំរាម ដើម្បីជំនាន់ក្រោយ”។

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ យុវជនសំរាម

Leave a Reply

Your email address will not be published. Required fields are marked *