មើលមុខឲ្យច្បាស់ ! អាមួយនេះបន្លំខ្លួនធ្វើប៉ូលិសស័ក្តិ​3 តែងតែដេញធ្វើសុីគេពេលយប់ពេលនេះជាប់ខ្នោះហើយ…(មានវិដេអូ)

មើលមុខឲ្យច្បាស់ ! អាមួយនេះបន្លំខ្លួនធ្វើប៉ូលិសស័ក្តិ​3 តែងតែដេញធ្វើសុីគេពេលយប់ពេលនេះជាប់ខ្នោះហើយ...(មានវិដេអូ)

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង៣០នាទី យប់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលបានបន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានប៉ូលីសនគរបាល ពាក់ស័ក្ដិ ៣ រួចជិះម៉ូតូដេញកាក់ម៉ូតូយុវជនម្នាក់សុំពិនិត្យទឹកនោម និងសំឡុតគម្រាមយកទៅខណ្ឌ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហេតុការណ៍នេះបានកើតឡើងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុច មុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះថា ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំ ទូលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499។ 

ប្រភពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ប៉ូលិសក្លែងក្លាយត្រូវបានឃាត់ខ្លួនបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានប៉ូលិស ហេីយធ្វេីការឃាត់ម៉ូតូបុរសម្នាក់នៅម្តុំផ្លូវរថភ្លេីង ភូមិអង្គ សង្កាត់ចោមចៅទី៣ នៅយប់ថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង ១១:៣០យប់ មិនមែនជាប៉ូលិសឡេីយ ។ សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *